ម្នាល​ភារ​ទ្វា​ជៈ​ ​អ្នកឯង​សំដែង​ឥទ្ធិ​ប្បា​ដិ​ហារ្យ​ ​ដែល​ជា​ធម៌​របស់​មនុស្ស​ជាន់ខ្ពស់​ ​ដល់​ពួក​គ្រហស្ថ​ ​ព្រោះតែ​បាត្រ​ឈើ​ ​ជា​របស់ថោកទាប​ ​ក៏​យ៉ាងនោះ​ដែរ​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ ​ដល់​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​សំដែង​ឥទ្ធិ​ប្បា​ដិ​ហារ្យ​ ​ដែល​ជា​ធម៌​របស់​មនុស្ស​ជាន់ខ្ពស់​ ​ដល់​ពួក​គ្រហស្ថ​ទេ​ ​ភិក្ខុ​ណា​សំដែង​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​បំបែក​បាត្រ​ឈើ​នុ៎ះ​ចេញ​ ​ហើយ​ធ្វើឲ្យ​ជា​ចំ​ណែ​កៗ​ ​ហើយ​ឲ្យ​ដល់​ភិក្ខុ​ទាំងឡាយ​ ​សម្រាប់​កិន​ ​ធ្វើជា​ថ្នាំលាប​ភ្នែក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ប្រើប្រាស់​បាត្រ​ឈើ​ទេ​ ​ភិក្ខុ​ណា​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១៤៤​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ប្រើប្រាស់​បាត្រ​ខ្ពស់​ ​និង​ទាប​ ​គឺ​ល្អអាក្រក់​ ​គឺ​បាត្រ​ធ្វើអំពី​មាស​ខ្លះ​ ​ធ្វើអំពី​ប្រាក់​ខ្លះ​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូច​ពួក​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ប្រើប្រាស់​បាត្រ​ធ្វើ​ដោយ​មាស​ ​មិន​ត្រូវ​ប្រើប្រាស់​បាត្រ​ ​ធ្វើ​ដោយ​ប្រាក់​ ​
ថយ | ទំព័រទី ១៤៧ | បន្ទាប់