គឺ​ ​ធ្វើ​ដោយ​សំណប៉ាហាំង​ម្យ៉ាង​ ​ធ្វើ​ដោយ​សំណភក់​ម្យ៉ាង​។​ ​ជើងបាត្រ​ក្រាស​ពេក​ ​ភិក្ខុ​ចាប់កាន់​មិន​ស្និទ្ធិ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ក្រឡឹង​បាន​(​១​)​ ​លួស​ក៏​កើតមាន​ ​(​ដល់​ពួក​ភិក្ខុ​ក្នុង​សម័យ​នោះ​)​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​កាត់​លួស​នោះ​ ​ធ្វើជា​ក្បាច់​ធ្មេញ​មករ​។​
 [​១៤៧​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ប្រើប្រាស់​ជើងបាត្រ​ទាំងឡាយ​ ​ដ៏​វិចិត្រ​ ​ឆ្លាក់​ ​ដេរដាស​ ​ដោយ​រូប​ស្រី​ ​និង​ប្រុស​ជាដើម​ ​ហើយ​លាប​ ​ឲ្យ​មាន​ពណ៌​ផ្សេង​ៗ​ ​ក៏​ដើរ​បង្ហាញ​ជើងបាត្រ​ទាំងនោះ​ ​(​ដល់​មនុស្ស​ទាំងពួង​)​ ​តាមផ្លូវ​ថ្នល់​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូច​ពួក​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ប្រើប្រាស់​ជើងបាត្រ​ ​ដ៏​វិចិត្រ​ ​ឆ្លាក់​ ​ដេរដាស​ ​ដោយ​រូប​ស្រី​ ​និង​ប្រុស​ជាដើម​ ​និង​លាប​ឲ្យ​មាន​ពណ៌​ផ្សេង​ៗ​ទេ​ ​ភិក្ខុ​ណា​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ជើងបាត្រ​ជាប្រក្រតី​(​២​)
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ធ្វើឲ្យ​ស្តើង​ ​(​២​)​ ​គ្រឿងប្រដាប់​សម្រាប់​ថ្កល់​បាត្រ​ជា​ធម្មតា​។​
ថយ | ទំព័រទី ១៤៩ | បន្ទាប់