​[​១៤៨​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​ទុកដាក់​បាត្រ​ទាំង​ទទឹក​។​ ​បាត្រ​ក៏​វិនាស​ខូច​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ទុកដាក់​បាត្រ​ទាំង​ទទឹក​ទេ​ ​ភិក្ខុ​ណា​ទុកដាក់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ហាល​បាត្រ​សិន​ ​ហើយ​សឹម​ទុកដាក់​។​
 [​១៤៩​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​ហាល​បាត្រ​ទាំង​ទទឹក​។​ ​បាត្រ​ក៏​មាន​ក្លិនអាក្រក់​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ហាល​បាត្រ​ទាំង​ទទឹក​ទេ​ ​ភិក្ខុ​ណា​ហាល​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ជូត​បាត្រ​ឲ្យ​ស្ងួត​ទឹក​សិន​ ​ហើយ​សឹម​ហាល​ទុកដាក់​ចុះ​។​
 [​១៥០​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​ទុកបាត្រ​ក្នុង​ទី​ក្តៅ​។​ ​បាត្រ​ក៏​ខូច​ពណ៌​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ទុកបាត្រ​ក្នុង​ទី​ក្តៅ​ទេ​ ​ភិក្ខុ​ណា​ទុក​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ហាល​បាត្រ​ក្នុង​ទី​ក្តៅ​មួយរំពេច​ ​ហើយ​សឹម​ទុកដាក់​ចុះ​។​
ថយ | ទំព័រទី ១៥០ | បន្ទាប់