[​១៥៤​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​ផ្កាប់​បាត្រ​លើ​ផែនដី​។​ ​រឹម​មាត់​បាត្រ​ ​ក៏​សឹក​រិល​រេច​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​កម្រាល​ស្មៅ​។​ ​ពួក​កណ្តៀរ​ ​ក៏​កាត់​កម្រាល​ស្មៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​កំណាត់សំពត់​។​ ​ពួក​កណ្តៀរ​ ​ក៏​កាត់​កំណាត់សំពត់​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​រោង​សម្រាប់​ទុកបាត្រ​។​ ​បាត្រ​ក៏​រមៀល​ ​ធ្លាក់​អំពី​រោង​សម្រាប់​ទុកបាត្រ​បែក​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ភាជន៍​ដី​ ​មាន​មាត់ធំ​ ​(​ថ្លាង​)​ ​សម្រាប់​ទុកបាត្រ​។​ ​បាត្រ​ក៏​សឹក​ដោយ​ភាជនៈ​ដី​ ​មាន​មាត់ធំ​ ​សម្រាប់​ទុកបាត្រ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ថង់​បាត្រ​។​ ​យោគបាត្រ​មិនទាន់​មាននៅ​ឡើយ​។​
ថយ | ទំព័រទី ១៥២ | បន្ទាប់