ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​យោគបាត្រ​ ​និង​ខ្សែ​សម្រាប់​ចង​។​
 [​១៥៥​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ព្យួរ​បាត្រ​នឹង​មេ​ជញ្ជាំង​ខ្លះ​ ​នឹង​ដែ​កែវ​ខ្លះ​។​ ​បាត្រ​ ​ក៏​រមៀល​ ​ធ្លាក់​បែក​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ព្យួរ​បាត្រ​ទេ​ ​ភិក្ខុ​ណា​ព្យួរ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១៥៦​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ទុកបាត្រ​លើ​គ្រែ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ភ្លេចស្មារតី​ ​ក៏​អង្គុយ​សង្កត់​បាត្រ​បែក​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ទុកបាត្រ​លើ​គ្រែ​ទេ​ ​ភិក្ខុ​ណា​ទុក​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១៥៧​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ទុកបាត្រ​លើ​តាំង​។​ ​ភិក្ខុ​ទាំងឡាយ​ ​ភ្លេចស្មារតី​ ​អង្គុយ​សង្កត់​បាត្រ​បែក​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ទុកបាត្រ​លើ​តាំង​ទេ​ ​ភិក្ខុ​ណា​ទុក​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ១៥៣ | បន្ទាប់