[១៦៥] សម័យនោះឯង ភិក្ខុទាំងឡាយ ហែកចីវរដោយដៃ ហើយដេរចីវរ។ ចីវរក៏មិនស្មើគ្នា។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកាំបិត និងកំណាត់សំពត់ សម្រាប់រុំកាំបិត។
[១៦៦] សម័យនោះឯង កាំបិតមានដង កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកាំបិតមានដង។
[១៦៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ដងកាំបិត ដ៏ខ្ពស់ និងទាប(១) គឺធ្វើដោយមាស និងធ្វើដោយប្រាក់។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចជាពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ដងកាំបិតខ្ពស់ និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតដងកាំបិត ធ្វើដោយឆ្អឹង ធ្វើដោយភ្លុក ធ្វើដោយស្នែង ធ្វើដោយបបុស ធ្វើដោយឫស្សី ធ្វើដោយឈើ ធ្វើដោយជ័រ ធ្វើដោយផ្លែ ធ្វើដោយលោហធាតុ(២) ធ្វើដោយគូថស័ង្ខ។

(១) ល្អ និងអន់ (២) លោហជាតិផ្សេងៗ មានទង់ដែងជាដើម