[​១៦៨​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ដេរ​ចីវរ​ដោយ​ស្លាបមាន់​ខ្លះ​ ​ដោយ​ចំរៀក​ឫស្សី​ខ្លះ​។​ ​ចីវរ​មាន​ថ្នេរ​មិនល្អ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ម្ជុល​។​ ​ម្ជុល​ទាំងឡាយ​ ​ក៏​មាន​ច្រែះចាប់​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​បំពង់ម្ជុល​។​ ​ច្រែះ​ក៏​ចាប់​ក្នុង​បំពង់ម្ជុល​ទៀត​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ដាក់​លំអិត​បំពេញ​ ​(​ក្នុង​បំពង់ម្ជុល​)​។​ ​ច្រែះ​ ​ក៏​កើតឡើង​ក្នុង​លំអិត​ទៀត​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​បំពេញ​បំពង់ម្ជុល​ ​ដោយ​លំអិត​ម្សៅ​ ​ដ៏​លាយ​ដោយ​រមៀត​។​ ​ច្រែះ​ក៏​កើតឡើង​ក្នុង​លំអិត​ម្សៅ​ដ៏​លាយ​ដោយ​រមៀត​ទៀត​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​លំអិត​ថ្ម​។​ ​ច្រែះ​ក៏​កើតឡើង​ ​ក្នុង​លំអិត​ថ្ម​ទៀត​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​លាប​ដោយ​ក្រមួនឃ្មុំ​។​ ​ក្រមួនឃ្មុំ​ដែល​ភិក្ខុ​លាប​ហើយ​ ​ក៏​បែក​រាត់រាយ​ទៅ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​កំណាត់សំពត់​សម្រាប់​រុំ​ក្រមួនឃ្មុំ​។​
ថយ | ទំព័រទី ១៥៨ | បន្ទាប់