[​១៦៩​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​ជីក​ដាំ​បង្គោល​ក្នុង​ទី​នោះ​ៗ​ ​ហើយ​ចង​ដេរ​ចីវរ​។​ ​ចីវរ​ក៏​ស្ទោក​ ​មិន​ស្មើ​ល្អ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ចង​ឈើ​ស្តឹង​(​១​)​ ​និង​ខ្សែ​ស្តឹង​(​២​)​ ​ដើម្បីឲ្យ​ភិក្ខុ​ចង​ចីវរ​ ​ហើយ​ដេរ​ក្នុង​ទី​នោះ​ៗ​។​ ​ភិក្ខុ​ទាំងឡាយ​ ​លាត​ឈើ​ស្តឹង​ក្នុង​ទី​មិន​ស្មើ​។​ ​ឈើ​ស្តឹង​ក៏​បែកបាក់​ទៅ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​លាត​ឈើ​ស្តឹង​ ​ក្នុង​ទី​មិន​ស្មើ​ទេ​ ​ភិក្ខុ​ណា​លាត​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ទាំងឡាយ​ ​លាត​ឈើ​ស្តឹង​ ​លើ​ផែនដី​។​ ​ឈើ​ស្តឹង​ ​ក៏​ប្រឡាក់​ដោយ​ធូលី​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​កម្រាល​ស្មៅ​។​ ​ជាយ​ចីវរ​ ​ដែល​ចង​នឹង​ឈើ​ស្តឹង​ ​ក៏​ទក់ទី​អស់​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​លើក​ ​(​ថែម​)​ ​អនុវាត​បណ្តោយ​ ​និ​អនុវាត​ទទឹង​របស់​ចីវរ​។​ ​ឈើ​ស្តឹង​មិន​ល្មម​គ្នា​នឹង​ចីវរ​(​៣​)​ ​។​បេ​។​ ​
​(​១​)​ ​គេ​យក​ឈើ៤កំណាត់​ ​មក​ផ្គុំគ្នា​ជា៤ជ្រុង​ ​រាង​ទ្រវែង​ ​ឲ្យ​ល្មម​ដាក់​ចីវរ​ដេរ​បាន​ ​មាន​ទាំង​ទ្រនាប់​សម្រាប់​ឈើ​ស្តឹង​នោះ​ផង​ ​។​ ​(​២​)​ ​ខ្សែ​សម្រាប់​ចង​ចីវរ​ ​នឹង​ឈើ​ស្តឹង​ ​ចំពោះ​ភិក្ខុ​ដែល​ដេរ​ចីវរ​ពីរ​ជាន់​ ​។​ ​(​៣​)​ ​ឈើ​ស្តឹង​ដែលគេ​ធ្វើ​តម្រូវ​នឹង​ភិក្ខុ​ខ្ពស់​ ​លុះ​ដេរ​ចីវរ​ភិក្ខុ​ទាប​ ​ក៏​មិន​ល្មម​
ថយ | ទំព័រទី ១៥៩ | បន្ទាប់