ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ដង​ឈើ​ស្តឹង​(​១​)​ ​នឹង​ការ​បត់​ទ្រនាប់​ឈើ​ស្តឹង​ ​ឲ្យ​ជា​ពីរ​ជាន់​(​២​)​ ​ស្លាក​សម្រាប់​បញ្ចូល​ក្នុង​ចន្លោះ​នៃ​ចីវរ​មាន​ជាន់​ពីរ​ ​ខ្សែ​សម្រាប់​រឹត​ឈើ​ស្តឹង​តូច​ ​ជាមួយនឹង​ឈើ​ស្តឹង​ធំ​ ​និង​ខ្សែ​សម្រាប់​រឹត​ចីវរ​ភ្ជាប់នឹង​ឈើ​ស្តឹង​តូច​ ​ដើម្បី​ចង​ចីវរ​ដេរ​។​ ​ចន្លោះ​ថ្នេរ​ចីវរ​មិន​ស្មើគ្នា​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ខ្នាត​សម្រាប់​វាស់​។​ ​ថ្នេរ​ចីវរ​ក៏​វៀច​ ​មិន​ត្រង់​ល្អ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ខ្សែបន្ទាត់​។​
 [​១៧០​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​មាន​ជើង​មិន​ស្អាត​ ​ហើយ​ដើរ​ជាន់​ឈើ​ស្តឹង​។​ ​ឈើ​ស្តឹង​ក៏​ប្រឡាក់​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​ជើង​មិន​ស្អាត​ ​មិន​ត្រូវ​ដើរ​ជាន់​ឈើ​ស្តឹង​ទេ​ ​ភិក្ខុ​ណា​ជាន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
​(​១​)​ ​ទ្រង់​អនុញ្ញាត​ឲ្យ​ចង​ឈើ​ស្តឹង​តូច​ ​ត្រង់​កណ្តាល​ឈើ​ស្តឹង​ធំ​។​ ​(​២​)​ ​ទ្រង់​អនុញ្ញាត​ឲ្យ​បត់​ជាយ​ទ្រនាប់​ជា​ពីរ​ជាន់ជុំ​វិញ​ ​ឲ្យ​ល្មម​នឹង​ឈើ​ស្តឹង​តូច​នោះ​
ថយ | ទំព័រទី ១៦០ | បន្ទាប់