មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ទាំងឡាយ​គិត​គ្នា​ថា​ ​ម្នាល​អាវុសោ​ ​អំពី​ថ្ងៃម្សិលមិញ​ ​ភត្តុ​ទ្ទេ​សក​ភិក្ខុ​ ​បាន​ចាត់​ឲ្យ​យើង​ទៅ​ទទួល​ភត្ត​ ​របស់​កល្យាណ​ភត្តិក​គហបតិ​ ​កល្យាណ​ភត្តិក​គហបតិ​ ​ព្រមទាំង​កូន​ប្រពន្ធ​ ​នឹង​ចូល​មក​បម្រើ​ ​អង្គាស​ពួក​យើង​ក្នុង​ថ្ងៃស្អែក​ ​ភិក្ខុ​ទាំង​ឡាយ​ដទៃ​ៗ​ ​មុខ​ជា​នឹង​សួររក​បាយ​ ​រក​សម្ល​ ​រក​ប្រេង​ ​រក​សម្ល​ឧត្តរិភង្គ​។​ ​ដោយ​សេចក្តី​សោមនស្ស​នោះ​ឯង​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​នោះ​ ​ក៏​ដេកមិនលក់​ ​តាម​សេចក្តី​គាប់ចិត្ត​ ​ក្នុង​រាត្រី​(​នោះ​)​។​ ​គ្រានោះ​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ ​ក៏​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​ចីវរ​ ​ចូល​ទៅកាន់​លំនៅ​ ​របស់​កល្យាណ​ភត្តិក​គហបតិ​ ​អំពី​ព្រឹកព្រហាម​។​ ​ទាសី​នោះ​ ​បានឃើញ​មេ​ត្តិ​យ​ភិក្ខុ​និង​ភុម្ម​ជ​ក​ភិក្ខុ​កំពុង​ដើរមក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ក្រាល​អាសនៈ​ ​ក្នុង​ជង្រុក​ ​ហើយ​បាន​និយាយ​ពាក្យ​នេះ​ ​នឹង​មេ​ត្តិ​យ​ភុម្ម​ជ​ក​ភិក្ខុ​ថា​ ​បពិត្រ​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​សូម​លោក​ទាំងឡាយ​គង់​ចុះ​។​ ​លំដាប់នោះ​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ ​ត្រិះរិះ​ដូច្នេះ​ថា​ ​កុំ​សង្ស័យ​ឡើយ​ ​ចង្ហាន់​មិនទាន់​ស្រេច​ទេ​ ​បាន​ជា​គេ​ឲ្យ​យើង​អង្គុយ​ក្នុង​ជង្រុក​សិន​។​ ​
ថយ | ទំព័រទី ១៨ | បន្ទាប់