គ្រានោះ​ ​ទាសី​នោះ​ ​ក៏​ផ្គត់ផ្គង់​ ​ដោយ​បាយ​ចុងអង្ករ​ ​មាន​ទឹក​ជ្រក់​ ​ជា​គំរប់​ពីរ​ ​ហើយ​និមន្ត​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទាំងឡាយ​ឆាន់​ចុះ​។​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ ​ឆ្លើយ​ថា​ ​ម្នាល​ប្អូនស្រី​ ​យើង​ទាំងឡាយ​ ​សុទ្ធតែ​ជា​អ្នក​ ​ទទួល​និច្ចភត្ត​។​ ​ទាសី​នោះ​ ​ឆ្លើយ​ថា​ ​ខ្ញុំ​ព្រះករុណា​ដឹង​ថា​ ​លោកម្ចាស់​ទាំងឡាយ​ ​ជា​អ្នកទទួល​និច្ចភត្ត​ហើយ​ ​តែ​ម្សិលមិញ​ ​គហបតិ​ ​បង្គាប់​ខ្ញុំ​ព្រះករុណា​ថា​ ​នែ​ហង​ ​លោក​ទាំងឡាយ​ណា​ ​ត្រូវការ​ដោយ​ចង្ហាន់​ ​និមន្ត​មក​ ​ក្នុង​ថ្ងៃស្អែក​ ​ហងឯង​ ​ចូរ​ក្រាល​អាសនៈ​ ​ក្នុង​ជង្រុក​ចុះ​ ​ហើយ​អង្គាស​លោក​ទាំងនោះ​ ​ដោយ​បាយ​ចុងអង្ករ​ ​មាន​ទឹក​ជ្រក់​ ​ជា​គំរប់​ពីរ​ចុះ​ ​បពិត្រ​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​សូម​លោក​ទាំងឡាយ​ឆាន់​ចុះ​។​ ​លំដាប់នោះ​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ ​និយាយ​គ្នា​ថា​ ​ម្នាល​អាវុសោ​ ​កាល​ថ្ងៃម្សិលមិញ​ ​កល្យាណ​ភត្តិក​គហបតិ​ ​បាន​ទៅកាន់​អារាម​នៅ​ ​នា​សំណាក់​ទព្វ​មល្ល​បុត្ត​ ​ពួក​យើង​ ​ប្រាកដជា​ទព្វ​មល្ល​បុត្ត​ ​ញុះញង់​ ​ក្នុង​សំណាក់​នៃ​គហបតី​ពិតហើយ​។​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ទាំងនោះ​ ​ក៏​មិនបាន​ឆាន់​ដូច​ចិត្ត​ ​ដែល​ប៉ុនប៉ង​ ​ព្រោះតែ​សេចក្តី​ទោមនស្ស​នោះ​ឯង​។​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ ​ត្រឡប់​ពី​បិណ្ឌបាត​ ​ក្នុង​វេលា​ក្រោយ​ភត្ត​ហើយ​ ​ទៅកាន់​អារាម​ក្នុង​ពេលនោះ​ ​ក៏​រៀប​ទុកដាក់​បាត្រ​ ​និង​ចីវរ​ ​ហើយ​អង្គុយ​ ​ត្របោម​ក្បាលជង្គង់​ ​ទាំង​សង្ឃាដិ​ខាងក្រៅ​ក្លោងទ្វារ​វត្ត​នៅ​ស្ងៀម​ ​មាន​សេចក្តី​អៀនអន់​ ​ឱន​ក​ចុះ​ ​មានមុខ​ជ្រប់​ ​
ថយ | ទំព័រទី ១៩ | បន្ទាប់