ស្រពាប់​ស្រពោន​ ​ឥតមាន​និយាយ​អ្វី​សោះ​។​ ​គ្រានោះ​ ​ភិក្ខុនី​ឈ្មោះ​ ​មេត្តិ​យា​ ​ចូល​ទៅ​រក​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​ពាក្យ​នេះ​ ​នឹង​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​ខ្ញុំ​ព្រះករុណា​ ​សូម​ថ្វាយបង្គំ​។​ ​កាលបើ​មេត្តិ​យា​ភិក្ខុនី​ ​និយាយ​យ៉ាងនេះ​ហើយ​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​មិន​និយាយ​តបត​សោះ​ឡើយ​។​ ​មេត្តិ​យា​ភិក្ខុនី​ ​បាន​និយាយ​ពាក្យ​នេះ​ ​ចំពោះ​មេ​ត្តិ​យ​ភុម្ម​ជ​ក​ភិក្ខុ​ ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ជា​គំរប់​បីដង​ផង​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​ខ្ញុំ​ព្រះករុណា​ ​សូម​ថ្វាយបង្គំ​។​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​មិន​និយាយ​តតប​ ​ជា​គំរប់​បីដង​ផង​។​ ​ទើប​មេត្តិ​យា​ភិក្ខុនី​សួរ​ថា​ ​ខ្ញុំ​ព្រះករុណា​ ​បាន​ប្រទូស្ត​នឹង​លោកម្ចាស់​រាល់​អង្គ​ ​ដូចម្តេច​ខ្លះ​ ​ហេតុអ្វី​ ​បាន​ជា​លោកម្ចាស់​រាល់​អង្គ​ ​មិន​និយាយ​នឹង​ខ្ញុំ​ព្រះករុណា​។​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ឆ្លើយ​ថា​ ​ម្នាល​ប្អូនស្រី​ ​ពិត​ដូច្នោះ​ហើយ​ ​ទព្វ​មល្ល​បុត្ត​ ​កំពុង​បៀតបៀន​យើង​ ​នាង​ឯង​ក៏​ធ្វើព្រងើយ​កន្តើយ​។​ ​មេត្តិ​យា​ភិក្ខុនី​សួរ​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​ខ្ញុំ​ព្រះករុណា​ ​នឹង​ធ្វើ​ដូចម្តេច​។​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ឆ្លើយ​ថា​ ​ម្នាល​ប្អូនស្រី​ ​បើ​នាង​ប្រាថ្នា​នឹង​ ​(​ធ្វើ​)​ ​ត្រូវ​ក្រាបបង្គំទូល​ ​ព្រះមានព្រះភាគ​ ​ឲ្យ​ញុំាង​ទព្វ​មល្ល​បុត្ត​មាន​អាយុ​ ​ឲ្យ​វិនាស​ចេញ​ ​ក្នុងថ្ងៃនេះ​ឲ្យបាន​។​ ​មេត្តិ​យា​ភិក្ខុនី​សួរ​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​ខ្ញុំ​នឹង​ធ្វើ​ដូចម្តេច​ ​ចុះ​អំពើ​អ្វី​ ​ដែល​ខ្ញុំ​នឹងអាច
ថយ | ទំព័រទី ២០ | បន្ទាប់