សូ​មទ​ណ្ឌសិ​ក្កា​សម្មតិ​នឹង​សង្ឃ​។​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​ឲ្យ​ទណ្ឌ​សិ​ក្កា​សម្មតិ​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ភិក្ខុ​ឈ្មោះ​នេះ​នេះ​ ​មាន​ជម្ងឺ​ ​តែ​វៀរលែង​ឈើច្រត់​ចេញ​ ​ក៏​មិន​អាច​នឹង​ដើរទៅ​មក​ ​វៀរលែង​សង្រែក​ចេញ​ ​ក៏​មិន​អាច​នឹង​នាំ​យក​បាត្រ​ទៅ​បាន​ ​(​ឥឡូវនេះ​)​ ​ភិក្ខុ​នោះ​ ​មក​សូ​មទ​ណ្ឌសិ​ក្កា​សម្មតិ​នឹង​សង្ឃ​។​ ​សង្ឃ​ឲ្យ​ទណ្ឌ​សិ​ក្កា​សម្មតិ​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​។​ ​ការ​ឲ្យ​ទណ្ឌ​សិ​ក្កា​សម្មតិ​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ ​គួរ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ពោល​ឡើង​។​ ​សង្ឃ​បាន​ឲ្យ​ទណ្ឌ​សិ​ក្កា​សម្មតិ​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ហើយ​ ​ការ​ឲ្យ​នោះ​ ​គួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​ ​នូវ​សេចក្តី​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​
 [​២៥៤​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ទំពាអៀង​ជាប្រក្រតី​។​ ​ភិក្ខុ​នោះ​ទំពា​អៀង​ៗ​ ​ហើយ​លេប​ចូល​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​នេះ​ឆាន់​ភោជន​ ​ក្នុង​វេលាវិកាល​។​ ​
ថយ | ទំព័រទី ២១១ | បន្ទាប់