តថាគតអនុញ្ញាតបង្កាន់ដៃ។ សន្ទះទ្វាររបស់បន្ទប់មិនទាន់មាន។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ក្បាល (ដំណាប់ក្រោម) អន្ទាក់លើ (ដំណាប់លើ) សសរ របស់សន្ទះទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារ មេសោ ប្រហោងសម្រាប់ទាញ ខ្សែសម្រាប់ទាញ។ កំទេចស្មៅ ក៏ធ្លាក់ចុះក្នុងបន្ទប់។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុគាបដំបូល ហើយបូកលាបទាំងខាងក្នុង ទាំងខាងក្រៅ និងថ្នាំមានពណ៌ស ពណ៌ខ្មៅ បរិកម្មដោយរង់ ក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ និងក្បាច់មានស្រទាប់៥។ ទីលានក៏ភក់ជ្រាំ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុរោយរាយដោយក្រួសរវាន។ ទីលានមិនរាបស្មើ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលកម្រាលថ្ម។បេ។ ទឹកក៏ដក់នៅ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ-ទឹក។ ឆ្នាំងទឹកសម្រាប់ជម្រះមិនទាន់មាន។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឆ្នាំងទឹកសម្រាប់ជ្រះ។ ផ្តិលសម្រាប់ជម្រះមិនទាន់មាន។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ