ទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​បណ្តេញ​ភិក្ខុ​ឈឺ​ទេ​ ​ភិក្ខុ​ណា​បណ្តេញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៣៨៤​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​គិត​គ្នា​ថា​ ​យើង​ទាំងឡាយ​ជា​អ្នក​ឈឺ​ ​ទុកជា​អ្នកណា​ ​ក៏​មិន​គប្បី​បណ្តេញ​ ​ឲ្យ​ក្រោក​ចេញ​បាន​ ​ហើយក៏​ដេក​ជាប់​នៅនឹង​ដំណេក​ដ៏​ប្រសើរ​។​បេ​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អ​នុញ្ញា​ត​ឲ្យ​ៗ​ទី​ដំណេក​ដ៏​សមគួរ​ ​ដល់​ភិក្ខុ​ឈឺ​បាន​។​
 ​[​៣៨៥​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ឃាត់​អាសនៈ​ដោយ​កលមាយា​អាក្រក់​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ហាមឃាត់​អាសនៈ​ ​ដោយ​កលមាយា​អាក្រក់​ទេ​(​១​)​ ​ភិក្ខុ​ណា​ហាមឃាត់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
​(​១​)​ ​ដោយ​កលមាយា​ ​អាង​ហេតុ​ ​ឬ​ដោយ​ពុត​មាយា​ ​ដូច​អាង​ដល់​ជម្ងឺ​ឈឺក្បាល​ជាដើម​។​
ថយ | ទំព័រទី ៣២៥ | បន្ទាប់