[​៣៨៦​]​ ​សម័យ​នោះ​ឯង​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ ​ជួសជុល​វិហារធំ​មួយ​ ​ដែល​មាននៅ​ក្នុង​ទីបំផុត​ដែន​ ​ដោយ​គិត​គ្នា​ថា​ ​ពួក​យើង​នឹង​នៅចាំ​វស្សា​ក្នុង​វិហារធំ​នេះ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​បានឃើញ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ ​កំពុងតែ​ជួសជុល​វិហារ​ ​លុះ​ឃើញ​ហើយ​ ​ក៏បាន​ពោល​ពាក្យ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ទាំងនេះ​ ​កំពុងតែ​ជួសជុល​វិហារ​ ​បើ​ដូច្នោះ​ ​ពួក​យើង​នឹង​នាំគ្នា​បណ្តេញ​ភិក្ខុ​ទាំងនោះ​ ​ឲ្យ​ដើរចេញ​ ​ភិក្ខុ​ពួក​ខ្លះ​ពោល​យ៉ាងនេះ​ថា​ ​លោក​ទាំងឡាយ​ ​ចូរ​បង្អង់​សិន​ ​ដ្បិត​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ ​កំពុងតែ​ជួសជុល​ ​ចាំ​ដល់​លោក​ទាំងនោះ​ ​ជួសជុល​រួចស្រេច​ ​សឹម​យើង​នាំគ្នា​បណ្តេញ​ឲ្យ​ដើរចេញ​។​ ​គ្រានោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ពោល​ពាក្យ​នេះ​ ​នឹង​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ចូរ​ក្រោក​ចេញ​ ​វិហារ​ ​(​នេះ​)​ ​ត្រូវ​បាន​មក​ពួក​យើង​ទេ​។​ ​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ទាំងឡាយ​ ​គួរ​ប្រាប់​មក​ ​ឲ្យ​ប្រាកដជា​មុន​ ​ពួក​យើង​នឹង​នាំគ្នា​ជួសជុល​វិហារ​ឯទៀត​។​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​វិហារ​ ​(​នេះ​)​ ​ជា​របស់​សង្ឃ​ ​មិនមែន​ឬ​។​ ​សត្ត​រស​វគ្គិ​យ​ភិក្ខុ​និយាយ​តប​ថា​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ ​អើ​ ​វិហារ​ ​(​នេះ​)​ ​ជា​របស់​សង្ឃ​មែន​។​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ត្រូវ​ក្រោក​ចេញទៅ​ ​វិហារ​ ​(​នេះ​)​ ​ត្រូវ​បាន​មក​ពួក​យើង​ទេ​។​ ​សត្ត​រស​វគ្គិ​យ​ភិក្ខុ​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​វិហារធំ​ដែរ​ ​
ថយ | ទំព័រទី ៣២៦ | បន្ទាប់