ភិក្ខុឲ្យជាអ្នកទទួល (ចីវរ)ទុក១ រឿងទ្រង់អនុញ្ញាតឲ្យជាអ្នកចែកបបរ១ ឲ្យជាអ្នកចែកផ្លែឈើ១ ឲ្យជាអ្នកចែកបង្អែម១ ឲ្យជាអ្នកចាត់ចែងបរិក្ខារតិចតួច១ ឲ្យជាអ្នកប្រគល់សំពត់១ ឲ្យជាអ្នកប្រគល់បាត្រ១ រឿងសន្មតភិក្ខុឲ្យជាអ្នកប្រើញោមវត្ត និងសាមណេរ១ រឿងព្រះសម្មាសម្ពុទ្ធ ជាវិនាយក ព្រះអង្គមានព្រះហឫទ័យប្រាថ្នានូវប្រយោជន៍ (ដល់សត្វ) ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់គ្របសង្កត់ជនទាំងពួង (ទ្រង់អនុញ្ញាតសេនាសនៈដូចបានថ្លែងមកនេះ) ដើម្បីជ្រកកោនផង ដើម្បីនៅជាសុខសប្បាយផង ដើម្បីដុតបង់(១) (នូវអកុសលធម៌)ផង ដើម្បីពិចារណា នូវសង្ខារ(២)ផង។
(១) ចំរើនសមថកម្មដ្ឋាន៤០ប្រភេទ (២) ចំរើនវិបស្សនា១០យ៉ាង
ថយ | ទំព័រទី ៣៧៨