​[​៧​]​ ​គ្រានោះ​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​លុះ​សាយណ្ហសម័យ​ ​ក៏​ចេញពី​ទី​ពួន​សម្ងំ​នៅ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួចហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលដែល​ខ្ញុំ​ព្រះអង្គ​ទៅកាន់​ទីស្ងាត់​ ​ពួន​សម្ងំ​នៅតែ​ម្នាក់ឯង​ ​ក៏​មានចិត្ត​ត្រិះរិះ​ ​កើតឡើង​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អរហត្តផល​ ​តាំង​អំពី​កើតមក​បាន៧ឆ្នាំ​ ​ហើយ​គុណជាត​ណា​នីមួយ​ ​ដែល​សាវ័ក​ត្រូវ​ដល់​ ​អាត្មាអញ​ ​ក៏បាន​ដល់​ ​នូវ​គុណជាត​នោះ​ ​ដោយលំដាប់​សព្វគ្រប់​ហើយ​ ​មួយទៀត​ ​កិច្ច​អ្វីមួយ​ ​ដែល​អាត្មាអញ​ ​គប្បី​ធ្វើ​តទៅទៀត​ ​ឬ​ការ​សន្សំ​នូវ​កិច្ច​ ​ដែល​បាន​ធ្វើរួចហើយ​ ​មិន​មានដល់​អាត្មាអញ​ទេ​ ​គួរ​អាត្មាអញ​ ​ធ្វើការ​ខ្វល់ខ្វាយ​បម្រើ​ ​ដល់​សង្ឃ​ដូចម្តេច​ហ្ន៎​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​ត្រូវ​រៀបចំ​សេនាសនៈ​ផង​ ​ត្រូវ​ចាត់ចែង​ចង្ហាន់​ ​ដល់​សង្ឃ​ផង​ចុះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ចង់​រៀបចំ​សេនាសនៈ​ផង​ ​ចង់​ចាត់ចែង​ចង្ហាន់​ ​ដល់​សង្ឃ​ផង​។​ ​ព្រះបរមគ្រូ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ទព្វៈ​ ​ប្រពៃ​ហើយ​ៗ​ ​ម្នាល​ទព្វៈ​ ​បើ​ដូច្នោះ​ ​អ្នក​
ថយ | ទំព័រទី ១០ | បន្ទាប់