[​១០៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តស្ស​បា​បិយ​សិកា​កម្ម​ ​សង្ឃ​ត្រូវ​ធ្វើ​យ៉ាងនេះ​។​ ​ភិក្ខុ​អ្នក​ឈ្លាស​ ​ប្រតិពល​ ​ត្រូវ​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​កាល​សង្ឃ​សាកសួរ​ ​ដោយ​គរុកាបត្តិ​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​គេចកែ​សំដី​ហើយ​ ​បែរជា​ប្តេជ្ញា​ ​ប្តេជ្ញា​ហើយ​ ​បែរជា​គេចកែ​សំដី​វិញ​ ​បិទបាំង​ហេតុ​ដទៃ​ ​ដោយហេតុ​ដទៃ​ ​ពោល​សម្បជានមុសាវាទ​។​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​ត្រូវ​ធ្វើ​តស្ស​បា​បិយ​សិកា​កម្ម​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​កាល​សង្ឃ​សាកសួរ​ ​ដោយ​គរុកាបត្តិ​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ក៏​គេចកែ​សំដី​ហើយ​ ​បែរជា​ប្តេជ្ញា​ ​ប្តេជ្ញា​ហើយ​ ​បែរជា​គេចកែ​សំដី​វិញ​ ​បិទបាំង​ហេតុ​ដទៃ​ ​ដោយហេតុ​ដទៃ​ ​ពោល​សម្បជានមុសាវាទ​។​ ​សង្ឃ​ធ្វើ​តស្ស​បា​បិយ​សិកា​កម្ម​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​។​ ​ការ​ធ្វើ​តស្ស​បា​បិយ​សិកា​កម្ម​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ ​សមគួរ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ស្ងៀម​ ​មិន​សមគួរ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ពោល​ឡើង​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​ ​អស់​វារៈ​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​ ​អស់​វារៈ​បីដង​ផង​។​បេ​។​ ​តស្ស​បា​បិយ​សិកា​កម្ម​ ​សង្ឃ​បាន​ធ្វើ​ហើយ​ ​
ថយ | ទំព័រទី ១១០ | បន្ទាប់