[​១០៦​]​ ​អាប​ត្តា​ធិ​ករណ៍​មិនបាច់​អាស្រ័យ​សមថៈ១​ ​គឺ​តិណ​វត្ថា​រកៈ​ ​គ្រាន់តែ​រម្ងាប់​ដោយ​សមថៈ​ពីរ​យ៉ាង​ ​គឺ​សម្មុ​ខា​វិន័យ​ ​និង​បដិញ្ញាត​ក​រណៈ១​ ​ក៏​មាន​។​ ​ពាក្យ​ដែល​បណ្ឌិត​គប្បី​ពោល​ថា​ ​ក៏​មាន​ ​ដូច្នេះ​។​ ​ពាក្យ​នោះ​ ​តើ​ដូច​សំដែង​ត្រង់​បទ​ណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវ​លហុកាបត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គប្បី​ចូល​ទៅ​រក​ភិក្ខុ១រូប​ ​ហើយ​ធ្វើ​ចីវរ​ឆៀង​ស្មា​ម្ខាង​ ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ហើយ​ ​ពោល​យ៉ាងនេះ​ ​នឹង​ភិក្ខុ​នោះ​ថា​ ​ម្នាល​លោក​មាន​អាយុ​ ​ខ្ញុំ​ត្រូវអាបត្តិ​ ​ឈ្មោះ​នេះ​ហើយ​ ​សូម​សំដែង​អាបត្តិ​នោះ​ចេញ​។​ ​ភិក្ខុ​អ្នកទទួល​អាបត្តិ​នោះ​ ​ត្រូវ​ពោល​ថា​ ​លោក​ឃើញ​ឬទេ​។​ ​ភិក្ខុ​អ្នក​សំដែង​ ​ឆ្លើយ​ថា​ ​ករុណា​ ​ខ្ញុំ​ឃើញ​ហើយ​។​ ​ភិក្ខុ​អ្នកទទួល​ ​ត្រូវ​ប្រាប់​ថា​ ​លោក​ត្រូវ​សង្រួម​តទៅទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​តថាគត​ហៅថា​ ​អធិករណ៍​រម្ងាប់​ហើយ​។​ ​អធិករណ៍​នោះ​ ​រម្ងាប់​ដោយ​ធម៌​អ្វី​។​ ​រម្ងាប់​ដោ​យស​ម្មុ​ខា​វិន័យ​ ​និង​បដិញ្ញាត​ក​រណៈ​។​ ​ចុះ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​ ​មាន​អង្គ​ដូចម្តេច​។​ ​ការ​ចំពោះមុខ​ធម៌​ ​ការ​ចំពោះមុខ​វិន័យ​ ​ការ​ចំពោះមុខ​បុគ្គល​ ​(​ជា​អង្គ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​)​។​បេ​។​ ​ឯ​ការ​ចំពោះមុខ​បុគ្គល​ ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​ ​តើ​ដូចម្តេច​។​ ​បុគ្គល​ទាំងពីរ​រូប​ ​ដែល​សំដែង​អាបត្តិ​ដល់គ្នា​នឹងគ្នា​ ​ក៏​មាននៅ​ក្នុង​ទី​ចំពោះមុខ​ ​នេះ​ហៅថា
ថយ | ទំព័រទី ១១២ | បន្ទាប់