ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​របស់​មោឃបុរស​ទាំងនោះ​ ​ជា​អំពើ​មិន​សមគួរ​ ​មិន​ត្រូវ​ទំនង​ ​មិន​ត្រូវបែប​ ​មិនមែន​ជា​របស់​សមណៈ​ ​មិន​គប្បី​ ​មិន​គួរ​ធ្វើ​ឡើយ​ ​នែ​ភិក្ខុ​ទាំងឡាយ​ ​មោឃបុរស​ទាំងនោះ​ ​មិនសមបើ​នឹង​មក​នាំគ្នា​ងូតទឹក​ ​ត្រដុស​កាយ​ ​ត្រង់​ភ្លៅ​ខ្លះ​ ​ដើមដៃ​ខ្លះ​ ​ទ្រូង​ខ្លះ​ ​ខ្នង​ខ្លះ​ ​នឹង​ដើមឈើ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ ​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​ ​ក៏​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ងូតទឹក​ ​មិន​ត្រូវ​ត្រដុស​កាយ​ ​នឹង​ដើមឈើ​ទេ​ ​ភិក្ខុ​ណា​ត្រដុស​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​[​១១២​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​នាំគ្នា​ងូតទឹក​ ​ត្រដុស​កាយ​ ​ត្រង់​ភ្លៅ​ខ្លះ​ ​ដើមដៃ​ខ្លះ​ ​ទ្រូង​ខ្លះ​ ​ខ្នង​ខ្លះ​ ​នឹង​សសរ​(​១​)​ ​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ ​ជា​សក្យបុត្តិយ៍​ ​មិនសមបើ​នឹង​ងូតទឹក​ ​ត្រដុស​កាយ​ ​ត្រង់​ភ្លៅ​ខ្លះ​ ​ដើមដៃ​ខ្លះ​ ​ទ្រូង​ខ្លះ​ ​ខ្នង​ខ្លះ​ ​នឹង​សសរ​ ​ដូច​អ្នកប្រដាល់​ ​ឬដូច​ពួក​មនុស្ស​ ​អ្នក​នៅក្នុង​ក្រុង​ ​ដែល​ជា​អ្នក​ខ្វល់ខ្វាយ​ ​នឹង​ការ​ប្រដាប់​កាយ​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​បានឮ​មនុស្ស​ទាំងនោះ​ ​
​(​១​)​ ​សសរ​ ​ដែលគេ​បោះ​ទុក​ ​ក្បែរ​កំពង់​ ​សម្រាប់​ងូតទឹក
ថយ | ទំព័រទី ១២៤ | បន្ទាប់