[​១៦៥​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​ហែក​ចីវរ​ដោយដៃ​ ​ហើយ​ដេរ​ចីវរ​។​ ​ចីវរ​ក៏​មិន​ស្មើគ្នា​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​កាំបិត​ ​និង​កំណាត់សំពត់​ ​សម្រាប់​រុំ​កាំបិត​។​
 [​១៦៦​]​ ​សម័យ​នោះ​ឯង​ ​កាំបិត​មាន​ដង​ ​កើតឡើង​ដល់​សង្ឃ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​កាំបិត​មាន​ដង​។​
 [​១៦៧​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ប្រើប្រាស់​ដងកាំបិត​ ​ដ៏​ខ្ពស់​ ​និង​ទាប​(​១​)​ ​គឺ​ធ្វើ​ដោយ​មាស​ ​និង​ធ្វើ​ដោយ​ប្រាក់​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូចជា​ពួក​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ប្រើប្រាស់​ដងកាំបិត​ខ្ពស់​ ​និង​ទាប​ទេ​ ​ភិក្ខុ​ណា​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ដងកាំបិត​ ​ធ្វើ​ដោយ​ឆ្អឹង​ ​ធ្វើ​ដោយ​ភ្លុក​ ​ធ្វើ​ដោយ​ស្នែង​ ​ធ្វើ​ដោយ​បបុស​ ​ធ្វើ​ដោយ​ឫស្សី​ ​ធ្វើ​ដោយ​ឈើ​ ​ធ្វើ​ដោយ​ជ័រ​ ​ធ្វើ​ដោយ​ផ្លែ​ ​ធ្វើ​ដោយ​លោហធាតុ​(​២​)​ ​ធ្វើ​ដោយគូ​ថ​ស័ង្ខ​។​
​(​១​)​ ​ល្អ​ ​និង​អន់​ ​(​២​)​ ​លោហ​ជា​តិ​ផ្សេង​ៗ​ ​មាន​ទង់ដែង​ជាដើម​
ថយ | ទំព័រទី ១៥៧ | បន្ទាប់