[​១៨៧​]​ ​សម័យ​នោះ​ឯង​ ​មូស​បៀតបៀន​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​មុង​។​
 [​១៨៨​]​ ​សម័យ​នោះ​ឯង​ ​ក្រុង​វេសាលី​ ​ពួក​ជន​បាន​ចាត់ចែង​ភត្ត​ដ៏​ឧត្តម​ ​(​ប្រគេន​ពួក​ភិក្ខុ​)​។​ ​ពួក​ភិក្ខុ​ ​បាន​ឆាន់​ភោជន​ទាំងឡាយ​ដ៏​ឧត្តម​ ​មាន​កាយ​ច្រើន​ទៅ​ដោយ​ទោស​ ​(​រោគ​ទល់​)​ ​មាន​អាពាធ​ច្រើន​។​ ​គ្រានោះ​ឯង​ ​ជីវក​កោ​មារ​ភ​ត្យ​ ​បាន​ទៅ​ក្រុង​វេសាលី​ ​ដោយ​កិច្ច​នីមួយ​។​ ​ជីវក​កោ​មារ​ភ​ត្យ​ ​បានឃើញ​ភិក្ខុ​ទាំងឡាយ​ ​មាន​កាយ​ច្រើន​ទៅ​ដោយ​រោគ​ ​មាន​អាពាធ​ច្រើន​ ​លុះ​បានឃើញ​ហើយ​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ជីវក​កោ​មារ​ភ​ត្យ​ ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ភិក្ខុ​ទាំងឡាយ​ ​មាន​កាយ​ច្រើន​ទៅ​ដោយ​ទោស​ ​មាន​អាពាធ​ច្រើន​ ​បពិត្រ​ព្រះមានព្រះភាគ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​សូម​អង្វរ​ ​សូម​ព្រះអង្គ​ ​អនុញ្ញាត​ទី​ចង្ក្រម​ ​និង​រោង​ភ្លើង​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ជា​ការ​ប្រពៃ​ ​កាលបើ​យ៉ាងនេះ​ ​ភិក្ខុ​ទាំងឡាយ​ ​នឹង​មិនសូវ​មាន​អាពាធ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​
ថយ | ទំព័រទី ១៦៩ | បន្ទាប់