។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​សៀន​ ​និង​ផ្តិល​។​ ​រោង​ភ្លើង​ ​ដែល​ប្រក់​ដោយ​ស្មៅ​ ​ក៏​គ្មាន​ចំហាយ​ញើស​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​គាប​ដម្បូល​ ​ហើយ​បូក​លាប​ដីស្អិត​ទាំង​ខាងក្នុង​ ​ខាងក្រៅ​។​ ​រោង​ភ្លើង​ ​ក៏​មាន​ភក់ជ្រាំ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ក្រាលកម្រាល៣យ៉ាង​ ​គឺ​កម្រាលឥដ្ឋ១​ ​កម្រាល​ថ្ម១​ ​កម្រាល​ឈើ១​។​ ​រោង​ភ្លើង​ ​ក៏​នៅតែ​មាន​ភក់ជ្រាំ​ដដែល​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​លាង​ចេញ​។​ ​ទឹក​ក៏​ដក់​នៅ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​ប្រឡាយ​ទឹក​។​
 [​១៩៧​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​អង្គុយ​ផ្ទាល់​លើ​ផែនដី​ ​ក្នុង​រោង​ភ្លើង​ ​យកដៃ​អេះ​ខ្លួន​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​តាំង​សម្រាប់​រោង​ភ្លើង​។​
 [​១៩៨​]​ ​សម័យ​នោះ​ឯង​ ​រោង​ភ្លើង​ ​មិន​មាន​វត្ថុ​អ្វី​បិទបាំង​នៅឡើយ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​បិទបាំង​កំពែង៣យ៉ាង​ ​គឺ​កំពែងឥដ្ឋ១​ ​កំពែង​ថ្ម១​ ​កំពែង​ឈើ១​។​ ​បន្ទប់​មិនទាន់​មាននៅ​ឡើយ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​
ថយ | ទំព័រទី ១៧៤ | បន្ទាប់