ភិក្ខុ​អាក្រាត​ ​មិន​ត្រូវឲ្យ​គេ​សំពះ​ខ្លួន​ ​ភិក្ខុ​អាក្រាត​ ​មិន​ត្រូវ​ធ្វើ​បរិកម្ម​ ​ដល់​ភិក្ខុ​អាក្រាត​ ​ភិក្ខុ​អាក្រាត​ ​មិន​ត្រូវឲ្យ​គេ​ធ្វើ​បរិកម្ម​ដល់​ខ្លួន​ ​ភិក្ខុ​អាក្រាត​ ​មិន​ត្រូវឲ្យ​របស់​ ​ដល់​ភិក្ខុ​អាក្រាត​ ​ភិក្ខុ​អាក្រាត​ ​មិន​ត្រូវ​ទទួល​របស់​ ​ភិក្ខុ​អាក្រាត​មិន​ត្រូវ​ទំពាស៊ី​ ​ភិក្ខុ​អាក្រាត​មិន​ត្រូវ​បរិភោគ​ ​ភិក្ខុ​អាក្រាត​ ​មិន​ត្រូវ​លិ​ត​ភ្លក្ស​ ​ភិក្ខុ​អាក្រាត​ ​មិន​ត្រូវ​ផឹក​ទេ​ ​ភិក្ខុ​ណា​ផឹក​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២០១​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ដាក់​ចីវរ​លើ​ផែនដី​ ​ក្នុង​រោង​ភ្លើង​។​ ​ចីវរ​ក៏​ប្រឡាក់​ទៅ​ដោយ​អាចម៍ដី​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ខ្សែ​ស្នួ​រ​ចីវរ​ ​និង​ខ្សែស្បៀង​ចីវរ​ ​ក្នុង​រោង​ភ្លើង​។​ ​កាលដែល​ភ្លៀង​បង្អោរ​ចុះ​មក​ ​ចីវរ​ក៏​ទទឹក​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​សាលា​ជិត​រោង​ភ្លើង​។​ ​សាលា​ជិត​រោង​ភ្លើង​ ​មាន​ទី​ទាប​។​ ​ទឹក​ក៏​ជោរជន់​មក​លិច​ចុះ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​ទី​ឲ្យ​ខ្ពស់​ឡើង​។​ ​ខឿន​ក៏​របេះ​ធ្លាក់​ចេញ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ក​ពូន​។​បេ​។​ ​ពួក​ភិក្ខុ​ ​នាំគ្នា​ឡើង​ទៅ​ ​ក៏​លំបាក​។​បេ​។​ ​ពួក​ភិក្ខុ​ឡើង​ទៅ​ ​ក៏​ធ្លាក់ចុះ​មក​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​(​ឲ្យ​ធ្វើ​)​ ​បង្កាន់ដៃ​។​ ​
ថយ | ទំព័រទី ១៧៧ | បន្ទាប់