ជណ្តើរ៣យ៉ាង​ ​គឺ​ជណ្តើរ​ឥដ្ឋ១​ ​ជណ្តើរថ្ម១​ ​ជណ្តើរ​ឈើ១​។​ ​ភិក្ខុ​ទាំងនោះ​ ​នាំគ្នា​ឡើង​ទៅ​ ​ក៏​ធ្លាក់ចុះ​មកវិញ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​បង្កាន់ដៃ​។​ ​(​វេលា​នោះ​)​ ​ក្នុង​ស្រះ​ ​មាន​ទឹក​ចាស់​ដក់​នៅ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​ប្រឡាយ​ទឹក​ ​និង​ទ​បង្ហូរទឹក​។​
 [​២១២​]​ ​សម័យ​នោះ​ឯង​ ​មាន​ឧបាសក​ម្នាក់​ ​មាន​ចំណង់​នឹង​ធ្វើ​រោង​ភ្លើង​ ​ជាទី​រក្សា​កាយ​ ​(​ប្រកបដោយ​)​ ​ជ​ហ្វ៊ា​ដងក្តារ​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​ភិក្ខុសង្ឃ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​រោង​ភ្លើង​ ​ជាទី​រក្សា​កាយ​ ​មាន​ជ​ហ្វ៊ា​ដងក្តារ​។​
 [​២១៣​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​នៅ​ប្រាសចាក​និសីទនៈ​ ​អស់៤ខែ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​នៅ​ប្រាសចាក​និសីទនៈ​ ​អស់៤ខែ​ទេ​ ​ភិក្ខុ​ណា​នៅ​ប្រាស​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ១៨២ | បន្ទាប់