មាន​សេចក្តី​ត្រិះរិះ​ថា​ ​កម្រាល​ស្មាច់​ ​ដែលគេ​ធ្វើ​ដោយ​រោមចៀម​នេះ​ ​យើង​គួរ​អធិដ្ឋាន​ ​ឬ​គួរ​វិកប្ប​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិនបាច់​អធិដ្ឋាន​ ​មិនបាច់​វិកប្ប​ ​នូវ​កម្រាល​ស្មាច់​ ​ដែលគេ​ធ្វើ​ដោយ​រោមចៀម​ទេ​។​
 [​២១៧​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ឆាន់​ភោជន​ក្នុង​ភាជន៍​ពិសេស​(​១​)​ ​សម្រាប់​រង​ចង្ហាន់​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូច​ពួក​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ឆាន់​ភោជន​ ​ក្នុង​ភាជន៍​ពិសេស​ ​សម្រាប់​រង​ចង្ហាន់​ទេ​ ​ភិក្ខុ​ណា​ឆាន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២១៨​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ ​មាន​ជម្ងឺ​។​ ​កាលដែល​ភិក្ខុ​នោះ​ឆាន់​ ​មិន​អាច​នឹង​ទប់​បាត្រ​ដោយដៃ​បាន​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ភាជន៍​ ​សម្រាប់​រង​ ​ដែល​ធ្វើ​ដោយ​ឈើ​។​
​(​១​)​ ​អដ្ឋកថា​ ​តុ​ ​ឬ​ថាស​ ​ដែល​ធ្វើ​ដោយ​ស្ពាន់​ ​ឬ​ទង់ដែង​ ​និង​ប្រាក់​។​
ថយ | ទំព័រទី ១៨៤ | បន្ទាប់