ម្នាល​អាវុសោ​វ​ឌ្ឍៈ​ ​(​ឥឡូវនេះ​)​ ​អ្នក​ឃើញ​សេចក្តី​ឆ្គាំឆ្គង​ ​តាមដោយ​សេចក្តី​ឆ្គាំឆ្គង​ ​ហើយ​សំដែង​ទោស​ ​សមគួរ​តាមដំណើរ​ទោស​ ​យើង​ក៏​អត់ទោស​នោះ​ដល់​អ្នក​ ​ម្នាល​អាវុសោ​ ​វ​ឌ្ឍៈ​ ​អ្នកណា​ ​បានឃើញ​សេចក្តី​ឆ្គាំឆ្គង​ ​តាមដោយ​សេចក្តី​ឆ្គាំឆ្គង​ ​ហើយ​សំដែង​ទោស​ ​សមគួរ​តាមដំណើរ​ទោស​ ​ដល់​នូវ​សេចក្តី​សង្រួម​តទៅ​ ​នេះ​ជា​សេចក្តី​ចំរើន​ ​របស់​អ្នកនោះ​ ​ក្នុង​អរិយវិន័យ​។​
 [​២២៦​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​សង្ឃ​ចូរ​ផ្ងារ​បាត្រ​ ​ដល់​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​គឺ​ធ្វើ​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​ឲ្យ​សង្ឃ​រាប់អាន​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​ផ្ងារ​បាត្រ​ ​ដល់​ឧបាសក​ ​ដែល​ប្រកបដោយ​អង្គ៨ប្រការ​ ​គឺ​ឧបាសក​មិន​ព្យាយាម​ ​ដើម្បីនឹង​ឲ្យ​សាបសូន្យ​លាភ​ ​របស់​ភិក្ខុ​ទាំងឡាយ១​ ​មិន​ព្យាយាម​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​ ​របស់​ភិក្ខុ​ទាំងឡាយ១​ ​មិន​ព្យាយាម​ ​ដើម្បីឲ្យ​ភិក្ខុ​ទាំងឡាយ​ខាន​បាន​ទីលំនៅ១​ ​មិន​ជេរប្រទេច​ភិក្ខុ​ទាំងឡាយ១​ ​មិន​ញុះញង់​ភិក្ខុ​ទាំងឡាយ​ ​ឲ្យ​បែក​ចាក​ភិក្ខុ​ទាំងឡាយ១​ ​មិន​ពោល​តិះដៀល​ព្រះពុទ្ធ១​ ​មិន​ពោល​តិះដៀល​ព្រះធម៌១​ ​មិន​ពោល​តិះដៀល​ព្រះសង្ឃ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ផ្ងារ​បាត្រ​ ​ដល់​ឧបាសក​ ​ដែល​ប្រកបដោយ​អង្គ​ទាំង៨នេះ​។​
ថយ | ទំព័រទី ១៩២ | បន្ទាប់