ឬបុគ្គល​ណា​នីមួយ​ ​ជាតិ​ជា​មនុស្ស​ ​មិនដែល​ធ្លាប់​បាន​នៅ​អាស្រ័យ​។​ ​លំដាប់នោះ​ ​ពោធិ​រាជកុមារ​ ​ទ្រង់​ហៅ​សញ្ជិ​កា​បុត្ត​មាណព​មក​ប្រាប់​ថា​ ​នែ​សញ្ជិ​កា​បុត្ត​សំឡាញ់​ ​អ្នក​ចូរ​មក​ ​អ្នក​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​បាទា​ព្រះមានព្រះភាគ​ដោយ​ត្បូង​ ​ទូល​សួរ​អាពាធ​តិចតួច​ ​សេចក្តី​លំបាក​តិចតួច​ ​សេចក្តី​ព្យាយាម​ស្រួល​ ​កម្លំាង​កាយ​ ​និង​ធម៌​ជា​គ្រឿង​នៅ​សប្បាយ​ ​តាម​ពាក្យ​អញ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពោធិ​រាជកុមារ​ ​សូម​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះអង្គ​ ​ដោយ​ត្បូង​ ​ទូល​សួរ​អាពាធ​តិចតួច​ ​សេចក្តី​លំបាក​តិចតួច​ ​សេចក្តី​ព្យាយាម​ស្រួល​ ​កម្លាំងកាយ​ ​និង​ធម៌​ ​ជា​គ្រឿង​នៅ​សប្បាយ​ ​ហើយ​ទូល​យ៉ាងនេះ​ទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះអង្គ​ ​ព្រមទាំង​ភិក្ខុសង្ឃ​ទទួល​ភត្ត​របស់​ពោធិ​រាជកុមារ​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​។​ ​សញ្ជិ​កា​បុត្ត​មាណព​ ​ទទួល​ព្រះបន្ទូល​ពោធិ​រាជកុមារ​ថា​ ​ព្រះករុណា​វិសេស​ ​ហើយក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​រាក់ទាក់​ ​សំណេះសំណាល​ ​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​ជាទី​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​សញ្ជិ​កា​បុត្ត​មាណព​ ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​យ៉ាងនេះ​ថា​ ​ពោធិ​រាជកុមារ​ ​សូម​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះ​គោតម​ជា​ម្ចាស់​ ​ដោយ​ត្បូង​ ​
ថយ | ទំព័រទី ១៩៥ | បន្ទាប់