[២៤៥] សម័យនោះឯង ភិក្ខុ១រូបច្រកបាត្រក្នុងសង្រែក ហើយពាក់លើឈើច្រត់ ដើរទៅតាមទ្វារស្រុកមួយ ក្នុងវេលាវិកាល។ មនុស្សទាំងឡាយនាំគ្នានិយាយថា បពិត្រអ្នកម្ចាស់ទាំងឡាយ បុរសនេះជាចោរដើរទៅ ដាវរបស់វា (មានមុខ) ភ្លឺស្ងាច ហើយក៏ដេញតាមចាប់ លុះចាប់បានហើយ ស្គាល់ថា (ជាភិក្ខុ) ក៏លែងទៅវិញ។ ទើបភិក្ខុនោះទៅកាន់អារាម ប្រាប់សេចក្តីនុ៎ះ ដល់ភិក្ខុផងគ្នា។ ភិក្ខុទាំងអម្បាលនោះ សួរថា ម្នាលអាវុសោ អ្នកទ្រទ្រង់ឈើច្រត់ទាំងសង្រែក ឬអ្វី។ ភិក្ខុនោះប្រាប់ថា អើអាវុសោ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនសមបើនឹងទ្រទ្រង់ឈើច្រត់ ទាំងសង្រែកសោះ។ ទើបភិក្ខុទាំងអម្បាលនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់បន្ទោស ហើយទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ឈើច្រត់ទាំងសង្រែកទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។
[២៤៦] សម័យនោះឯង ភិក្ខុ១រូបមានជម្ងឺ តែវៀរលែងឈើច្រត់ចេញហើយ មិនអាចនឹងដើរទៅមកបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសង្ឃ ឲ្យទណ្ឌសម្មតិ ដល់ភិក្ខុមានជម្ងឺ។