ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវឲ្យ​គេ​កាត់​ពុកមាត់​ ​(​ដោយ​កន្ត្រៃ​)​ ​មិន​ត្រូវ​ទុកពុកមាត់​ ​ឲ្យ​វែង​ ​មិន​ត្រូវឲ្យ​គេ​ធ្វើ​ពុកចង្កា​ឲ្យ​វែង​ ​(​ដូចជា​ពុកចង្កា​ពពែ​)​ ​មិន​ត្រូវឲ្យ​គេ​ធ្វើ​ពុកមាត់៤ជ្រុង​ ​មិន​ត្រូវ​ប្រមូល​ជួរ​រោម​ត្រង់​ទ្រូង​ ​មិន​ត្រូវ​ទុក​ជួរ​រោម​ត្រង់​ពោះ​ ​មិន​ត្រូវ​ទុកពុកមាត់​ឲ្យ​ដូចជា​ចង្កូម​ ​មិន​ត្រូវឲ្យ​គេ​ដក​រោម​ក្នុង​ទី​ចង្អៀត​ ​ភិក្ខុ​ណា​ឲ្យ​គេ​ដក​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២៦១​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​កើត​ដំបៅ​ក្នុង​ទី​ចង្អៀត​។​ ​លាបថ្នាំ​មិន​ជាប់​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​បើ​)​ ​មាន​អាពាធ​ជាហេតុ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ ​ឲ្យ​គេ​ដក​រោម​ក្នុង​ទី​ចង្អៀត​បាន​។​
 ​[​២៦២​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ប្រើ​គេ​ឲ្យ​កាត់សក់​ ​ដោយ​កន្ត្រៃ​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូច​ពួក​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវឲ្យ​គេ​កាត់សក់​ ​ដោយ​កន្ត្រៃ​ទេ​។​ ​ភិក្ខុ​ណា​ឲ្យ​គេ​កាត់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ២១៦ | បន្ទាប់