ទីនោះ​ ​ត្រឡប់ទៅ​ជា​មាន​ខ្យល់​វិញ​ ​ដូចជា​ទឹក​ធ្លាប់​ត្រជាក់​ ​ប្រែខ្វែ​ជា​ក្តៅ​វិញ​ ​ឥឡូវ​ព្រះ​ទព្វ​មល្ល​បុត្ត​ជា​ម្ចាស់​ ​បាន​ប្រទូស្ត​នឹង​ខ្ញុំ​ព្រះអង្គ​ហើយ​។​
 ​[​១៣​]​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះមានព្រះភាគ​ជា​ម្ចាស់​ ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​សួរ​បញ្ជាក់​ ​នូវ​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​ក្នុង​វេលា​នោះ​ថា​ ​ម្នាល​ទព្វៈ​ ​អ្នក​រលឹក​ឃើញថា​ ​អ្នក​បាន​ធ្វើអំពើ​ ​ដូច​ភិក្ខុនី​នេះ​ ​បាន​ពោល​ឬទេ​។​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដូចជា​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ស្រាប់ហើយ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សួរ​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ជា​គំរប់​បីដង​ផង​ថា​ ​ម្នាល​ទព្វៈ​ ​អ្នក​រលឹក​ឃើញថា​ ​អ្នក​បាន​ធ្វើអំពើ​ ​ដូចជា​ភិក្ខុនី​នេះ​ ​បាន​ពោល​ឬទេ​។​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដូចជា​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ស្រាប់ហើយ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ទព្វៈ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​មិន​និយាយ​បណ្តោះ​បណ្តៃ​យ៉ាងនេះ​ទេ​ ​បើ​អំពើ​ដែល​អ្នក​បាន​ធ្វើ​ហើយ​ ​អ្នក​ចូរ​និយាយ​ថា​ ​ខ្ញុំ​បាន​ធ្វើ​ហើយ​ ​បើ​អំពើ​ដែល​អ្នក​មិនបាន​ធ្វើ​ទេ​ ​អ្នក​ចូរ​និយាយ​ថា​ ​ខ្ញុំ​មិនបាន​ធ្វើ​ទេ​។​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តាំងពី​ខ្ញុំ​ព្រះអង្គ​កើតមក​ ​សូម្បីតែ​យល់សប្តិ​សេព​មេថុនធម្ម​ ​ក៏​មិនដែល​ស្គាល់​សោះ​ឡើយ​ ​នឹង​បាច់​និយាយទៅ​ថ្វី​ ​ដល់​ការ​
ថយ | ទំព័រទី ២២ | បន្ទាប់