ស្លៀកឲ្យមានជ្រុង៤ (ស្លៀកបន្លេចជ្រុងស្បង់ទាំង៤ឲ្យប្រាកដ) ស្លៀកដោយអាការដូចធាងត្នោត (ស្លៀកសំឡុយសាដកឲ្យស្លុយចុះ) ស្លៀកអង្កាញ់ ឲ្យមានផ្នត់ច្រើន។ ពួកមនុស្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវស្លៀកស្បង់ ដូចសំលៀកគ្រហស្ថ គឺស្លៀកឲ្យស្លុយមុខ ដូចប្រមោយដំរី មានសណ្ឋានដូចកន្ទុយត្រី ស្លៀកឲ្យមានជ្រុង៤ ស្លៀកមានអាការដូចធាងត្នោត ស្លៀកអង្កាញ់ ឲ្យមានផ្នត់ច្រើនទេ ភិក្ខុណាស្លៀក ត្រូវអាបត្តិទុក្កដ។
[២៨០] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ដណ្តប់ដូចគ្រហស្ថ។ ពួកមនុស្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដណ្តប់ដូចពួកគ្រហស្ថទេ ភិក្ខុណាដណ្តប់ ត្រូវអាបត្តិទុក្កដ។
[២៨១] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុស្លៀកចងក្បិន។ ពួកមនុស្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកមនុស្ស អ្នកនាំគ្រឿងបរិក្ខារ របស់ព្រះរាជា ដែលយាងទៅកាន់ទីណាមួយ។បេ។