​[​១៤​]​ ​ភិក្ខុ​ដែល​ឈ្លាស​ ​ប្រតិពល​ ​គប្បី​ប្រកាស​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ទាំងឡាយ​នេះ​ ​ចោទ​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​ដោយ​សីលវិបត្តិ​ ​មិន​មាន​មូល​។​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​ជា​អ្នក​បរិបូណ៌​ដោយ​សតិ​ ​មក​សូម​សតិវិន័យ​នឹង​សង្ឃ​។​ ​បើ​ការ​សូម​សតិវិន័យ​ ​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សូម​សង្ឃ​ឲ្យ​សតិវិន័យ​ ​ដល់​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​ជា​អ្នក​បរិបូណ៌​ដោយ​សតិ​ចុះ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ទាំងឡាយ​នេះ​ ​ចោទ​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​ដោយ​សីលវិបត្តិ​ ​មិន​មាន​មូល​។​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​ជា​អ្នក​បរិបូណ៌​ដោយ​សតិ​ ​មក​សូម​សតិវិន័យ​នឹង​សង្ឃ​។​ ​សង្ឃ​បាន​ឲ្យ​សតិវិន័យ​ ​ដល់​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​ជា​អ្នក​បរិបូណ៌​ដោយ​សតិ​។​ ​ការ​ឲ្យ​សតិវិន័យ​ ​ដល់​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​ជា​អ្នក​បរិបូណ៌​ដោយ​សតិ​ ​សមគួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​សមគួរ​ ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​និយាយឡើង​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​ ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​ ​ជា​គំរប់​បីដង​ផង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​
ថយ | ទំព័រទី ២៥ | បន្ទាប់