រឿង​ព្រះ​តថាគត​ ​មាន​សេចក្តី​អនុគ្រោះ​ ​ទ្រង់​អនុញ្ញាត​គ្រឿង​ដី​ទាំងពួង​ ​វៀរលែងតែ​ទ្រនាប់​សម្រាប់​ជូត​ជើង​ ​ដែលគេ​ធ្វើមាន​ពក​ឡើង​ ​និង​កុដិ​ធ្វើ​ដោយ​ដី​សុទ្ធ១​។​ ​កិរិយា​សំដែង​ចេញ​នូវ​វត្ថុ​ណា​ ​វត្ថុ​នោះ​ដូចគ្នានឹង​វត្ថុ​មុន​ដដែល​ ​យើង​បាន​ពោល​ទុក​ដោយសង្ខេប​ក្នុង​ឧទ្ទាន​ ​អ្នកប្រាជ្ញ​គប្បី​ដឹង​នូវ​វត្ថុ​នោះ​ ​តាមន័យ​ ​(​សមគួរ​ចុះ​)​។​ ​អ្នកប្រាជ្ញ​ ​ជា​វិន័យធរ​ ​មានចិត្ត​ប្រកបដោយ​ប្រយោជន៍​ ​មាន​សីល​ជាទីស្រឡាញ់​ដោយ​ប្រពៃ​ ​អ្នកធ្វើ​នូវ​ប្រទីប​ ​គឺ​ព្រះ​សទ្ធម្ម​ ​គួរ​ដល់​ការ​បូជា​ ​ជា​ពហុស្សូត​ ​ជា​អ្ន​កញុំាង​ព្រះ​សទ្ធម្ម​ ​ឲ្យ​តាំងនៅ​មាំ​ផង​ ​ជា​អ្នក​អនុគ្រោះ​ ​ដល់​ភិក្ខុ​មាន​សីល​ជាទីស្រឡាញ់​ទាំងឡាយ​ផង​ ​បាន​សិក្សា​ហើយដោយ​ប្រពៃ​ ​នូវ​វត្ថុ​មាន​ចំនួន១១០​ ​ក្នុង​ខុទ្ទក​វត្ថុ​ក្ខន្ធ​កៈ​ ​ក្នុង​ព្រះ​វិន័យ​ ​ដោយ​ប្រការ​ដូច្នេះ​ហោង​។​
ថយ | ទំព័រទី ២៥៨ | បន្ទាប់