មួយអន្លើដោយ​ភិក្ខុសង្ឃ​ ​ទទួល​ភត្ត​របស់ខ្ញុំ​ព្រះអង្គ​ ​ដើម្បី​ធ្វើភត្តកិច្ច​ ​ក្នុង​ថ្ងៃស្អែក​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​និមន្ត​ ​ដោយ​តុណ្ហី​ភាណ​។​ ​គ្រានោះ​ ​រាជ​គហ​សេដ្ឋី​ ​ដឹង​ច្បាស់​ថា​ ​ព្រះមានព្រះភាគ​ ​ទទួល​និមន្ត​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំលា​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​រួច​ចៀសចេញ​ទៅ​។​ ​គ្រា​កាល​កន្លង​រាត្រី​នោះ​ទៅ​ ​រាជ​គហ​សេដ្ឋី​ ​ក៏​ឲ្យ​តាក់តែង​ខាទនីយ​ភោជនីយាហារ​ដ៏​ឧត្តម​ ​ហើយ​ឲ្យ​ទៅ​ក្រាបបង្គំទូល​ភត្តកាល​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វេលា​គួរ​ហើយ​ ​ភត្ត​សម្រេច​ហើយ​។​
 [​៣១២​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​និង​បាត្រ​ចីវរ​ ​ក្នុង​វេលា​បុព្វណ្ហសម័យ​ ​ហើយ​ទ្រង់​យាង​ទៅកាន់​លំនៅ​នៃ​រាជ​គហ​សេដ្ឋី​ ​លុះ​យាង​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ ​(​បម្រុងទុក​)​ ​មួយអន្លើ​ ​ដោយ​ភិក្ខុសង្ឃ​។​ ​ឯ​រាជ​គហ​សេដ្ឋី​ ​បាន​អង្គាស​ខាទនីយ​ភោជនីយាហារ​ ​ដ៏​ឆ្ងាញ់​ពី​សារ​ដោយដៃ​ខ្លួនឯង​ ​ថ្វាយ​ចំពោះ​ព្រះភិក្ខុ​សង្ឃ​ ​មាន​ព្រះពុទ្ធ​ ​ជា​ប្រធាន​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សោយ​ស្រេច​ ​លែង​លូក​ព្រះហស្ត​ទៅ​ក្នុង​បាត្រ​ហើយ​ ​(​សេដ្ឋី​នោះ​)​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​រាជ​គហ​សេដ្ឋី​ ​លុះ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​
ថយ | ទំព័រទី ២៦២ | បន្ទាប់