ព្រះពុទ្ធ​ទាំងឡាយ​ ​តែង​សរសើរ​ ​ថា​ជា​ទាន​ដ៏​ប្រសើរ​។​ ​ព្រោះហេតុនោះ​ឯង​ ​បុរស​ ​(​ស្ត្រី​)​ ​ជា​បណ្ឌិត​ ​កាលបើ​បានឃើញ​ច្បាស់​ ​នូវ​ប្រយោជន៍​របស់​ខ្លួន​ ​ក៏​គួរ​កសាង​ព្រះវិហារ​ ​គឺ​អាវាស​ ​ឬ​សេនាសនៈ​ទាំងឡាយ​ ​ដ៏​ជាទី​គួរ​រីករាយ​ ​ហើយ​គួរ​និមន្ត​លោក​ ​ដែល​ជា​ពហុស្សូត​(​១​)​ ​គឺ​លោកអ្នក​ចេះដឹង​ច្រើន​ទាំងឡាយ​ ​ឲ្យ​នៅក្នុង​ទីនោះ​។​ ​គួរ​មានចិត្ត​ជ្រះថ្លា​ចំពោះ​លោក​ទាំងឡាយ​ ​ដែល​មានចិត្ត​ត្រង់​ ​ហើយ​ប្រគេន​បាយ​ ​ទឹក​ ​សំពត់​ ​និង​សេនាសនៈ​ទាំងឡាយ​ ​ដល់​លោក​ទាំងនោះ​ចុះ​។​ ​លោក​ទាំងនោះ​ ​រមែង​សំដែងធម៌​ ​ជា​គ្រឿង​បន្ទោបង់​ ​ឲ្យ​ឃ្លាតចាក​ទុក្ខ​គ្រប់ប្រការ​ ​ដល់​អ្នកនោះ​ ​លុះ​អ្នកនោះ​បានដឹង​ធម៌​ណា​ ​ក្នុង​ព្រះពុទ្ធ​សាសនា​នេះ​ហើយ​ ​ក៏​ជា​អ្នក​មិន​មាន​អាសវៈ​ ​រមែង​បរិនិព្វាន​។​

 កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​អនុមោទនា​ ​ចំពោះ​រាជ​គហ​សេដ្ឋី​ ​ដោយ​គាថា​ទាំងឡាយ​នេះ​ហើយ​ ​ទើប​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​យាង​ចៀសចេញ​ទៅ​។​
​(​១​)​ ​ពាក្យ​ថា​ ​ពហុស្សូត​ ​សំដៅយក​ពហុស្សូត​ពីរ​យ៉ាង​ ​គឺ​ ​បរិយត្តិ​ពហុស្សូត​ ​និង​បដិវេធ​ពហុស្សូត​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ២៦៤ | បន្ទាប់