ឥដ្ឋ១​ ​ខឿន​ថ្ម១​ ​ខឿន​ឈើ១​។​ ​ពួក​ភិក្ខុ​ ​ឡើង​ទៅតាម​ខឿន​នោះ​ ​ក៏​លំបាក​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​ជណ្តើរ៣យ៉ាង​ ​គឺ​ជណ្តើរ​ឥដ្ឋ១​ ​ជណ្តើរថ្ម១​ ​ជណ្តើរ​ឈើ១​។​ ​ពួក​ភិក្ខុ​ឡើង​តាម​ជណ្តើរ​នោះ​ ​ក៏​ធ្លាក់​មកវិញ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​បង្កាន់ដៃ​ឡើង​។​ ​កំទេច​ស្មៅ​ ​ក៏​ធ្លាក់​រោយរាយ​ចុះ​មក​ ​ក្នុង​រោង​សម្រាប់​ដាក់​ទឹក​ឆាន់​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​គាប​ដម្បូល​ ​ហើយ​ឲ្យ​លាប​ ​ទាំង​ខាងក្នុង​ ​ខាងក្រៅ​ ​បរិកម្ម​ឲ្យ​មាន​ពណ៌ស​ ​ពណ៌ខ្មៅ​ ​បរិកម្ម​ដោយ​រង់​ ​គូរគំនូរ​ភ្ញីផ្កា​ ​គំនូរ​ភ្ញីវល្លិ​ ​ក្បាច់​ធ្មេញ​មករ​ ​ក្បាច់​មាន​ស្រទាប់៥​ ​ស្នួ​រ​ចីវរ​ ​និង​ខ្សែស្បៀង​។​ ​(​គ្រានោះ​)​ ​ភាជន៍​សម្រាប់​ដាក់​ទឹក​ឆាន់​មិនទាន់​មាន​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ស័ង្ខ​សម្រាប់​ដាក់​ទឹក​ឆាន់​ ​និង​ផ្តឹល​ទឹក​។​
 [​៣៤៧​]​ ​សម័យ​នោះ​ឯង​ ​វិហារ​មិន​មាន​គ្រឿង​បិទបាំង​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​បិទបាំង​ ​ដោយ​កំពែង៣យ៉ាង​ ​គឺ​ ​កំពែងឥដ្ឋ១​ ​កំពែង​ថ្ម១​ ​កំពែង​ឈើ១​។​ ​បន្ទប់ទឹក​មិនទាន់​មាន​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​បន្ទប់ទឹក​។​ ​បន្ទប់ទឹក​មាន​ទី​ទាប​។​ ​ទឹក​ក៏​លិច​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​
ថយ | ទំព័រទី ២៨៤ | បន្ទាប់