ឆ្កួត​ ​មានចិត្ត​វិបល្លាស​ប្រែប្រួល​ហើយ​នោះ​ ​ក៏បាន​ប្រព្រឹត្ត​កន្លង​ ​បាន​ពោល​ ​និង​ព្យាយាម​ល្មើស​ ​នូវ​កិច្ច​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​ ​ឯ​ភិក្ខុ​ទាំងឡាយ​ ​ក៏​ចោទ​ខ្ញុំ​ដោយ​អាបត្តិ​ ​ព្រោះតែ​ខ្ញុំ​ជា​ភិក្ខុ​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ប្រែប្រួល​ ​បាន​ប្រព្រឹត្ត​អនាចារ​ថា​ ​លោក​ដ៏​មាន​អាយុ​ ​ចូរ​រលឹក​មើលចុះ​ ​លោក​ជា​អ្នក​ត្រូវអាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ហើយ​ ​ខ្ញុំ​បាន​និយាយ​ ​នឹង​ភិក្ខុ​ទាំងឡាយ​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​ជា​ភិក្ខុ​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ប្រែប្រួល​ ​កាលដែល​ខ្ញុំ​កំពុង​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ ​ប្រែប្រួល​នោះ​ ​ក៏បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ល្មើស​ ​នូវ​កិច្ច​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​ ​ខ្ញុំ​រលឹក​មិនឃើញ​ ​នូវ​អំពើនោះ​ថា​ ​អំពើ​នេះ​ ​អាត្មាអញ​ ​បាន​ធ្វើ​ហើយ​ ​ដោយ​សេចក្តី​វង្វេង​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​ពោល​ចោទ​ខ្ញុំ​ ​យ៉ាងនេះ​ទៀត​ថា​ ​លោក​ដ៏​មាន​អាយុ​ ​ចូរ​រលឹក​មើលចុះ​ ​លោក​ជា​អ្នក​ត្រូវអាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ហើយ​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​បាត់​វង្វេង​ហើយ​ ​មក​សូម​អ​មូឡ្ហ​វិន័យ​នឹង​សង្ឃ​។​ ​គ​គ្គ​ភិក្ខុ​ ​ត្រូវ​សូម​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​សូម​ជា​គំរប់​បីដង​ផង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​ជា​ភិក្ខុ​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ប្រែប្រួល​ ​កាលដែល​ខ្ញុំ​កំពុង​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ ​ប្រែប្រួល​នោះ​ ​ក៏បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ល្មើស​ ​នូវ​កិច្ច​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​ ​ឯ​ភិក្ខុ​ទាំងឡាយ​ ​ក៏​ចោទ​ខ្ញុំ​ ​ដោយ​អាបត្តិ​ ​
ថយ | ទំព័រទី ២៩ | បន្ទាប់