[៣៥៦] គ្រានោះ សីវកយក្ស ដែលបាត់ទៅ ក៏បញ្ចេញសម្លេងឡើងថា
ម្នាលគហបតិ អ្នកចូរឈានដើរទៅ ម្នាលគហបតិ អ្នកចូរឈានដើរទៅ ការឈានដើរទៅរបស់អ្នក ប្រសើរណាស់ ការត្រឡប់ទៅវិញ មិនប្រសើរទេ។
[៣៥៧] លំដាប់នោះ អនាថបិណ្ឌិកគហបតិ ក៏បាត់ងងឹតទៅវិញ។ ពន្លឺភ្លឺ ក៏កើតប្រាកដឡើង។ ភ័យ សេចក្តីតក់ស្លុត ព្រឺរោមនោះឯង ក៏រម្ងាប់បាត់ទៅ។ អនាថបិណ្ឌិកគហបតិ ក៏បាត់ពន្លឺអស់វារៈពីដងផង។បេ។ អស់វារៈបីដងផង។ ងងឹតក៏កើតប្រាកដឡើង។ ភ័យ សេចក្តីតក់ស្លុត ព្រឺរោមក៏កើតឡើង។ អនាថបិណ្ឌិកគហបតិ ចង់ត្រឡប់អំពីទីនោះមកវិញ សីវកយក្ស ដែលបាត់ទៅហើយនោះ ស្រាប់តែបញ្ចេញសម្លេងអស់វារៈ ជាគំរប់បីដងថា
ដំរី១សែន សេះ១សែន រថទឹមដោយមេសេះអស្សតរ១សែន ស្រីជំទង់ ដែលប្រដាប់ដោយកុណ្ឌល ជាវិការៈ នៃកែវមណី១សែន ក៏មិនដល់មួយចំណិត នៃការឈានទៅ១ជំហាន ដែលបណ្ឌិតចែកឲ្យជាចំណែក១៦ អស់វារៈ១៦ដងទេ។