[​៣៦២​]​ ​រាជ​គហ​សេដ្ឋី​បានឮ​ថា​ ​អនាថបិណ្ឌិក​គហបតិ​និមន្ត​ព្រះសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ដើម្បី​ភត្តកិច្ច​ក្នុង​ថ្ងៃស្អែក​ដូច្នេះហើយ​។​ ​ចំណែកខាង​រាជ​គហ​សេដ្ឋី​ ​បាន​និយាយ​ពាក្យ​នេះ​ ​នឹង​អនាថបិណ្ឌិក​គហបតិ​ថា​ ​ម្នាល​គហបតិ​ ​បានឮ​ថា​ ​អ្នក​និមន្ត​ព្រះសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ដើម្បី​ភត្តកិច្ច​ក្នុង​ថ្ងៃស្អែក​ ​តែ​អ្នកជា​អាគន្តុកៈ​ ​នឹង​ធ្វើ​ភត្ត​ដើម្បី​ព្រះសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ដោយ​វត្ថុ​សម្រាប់​ចាយវាយ​ ​(​ស្បៀង​)​ ​ឯណា​ ​ម្នាល​គហបតិ​ ​ខ្ញុំ​នឹង​ឲ្យ​វត្ថុ​សម្រាប់​ចាយវាយ​នោះ​ដល់​អ្នក​។​ ​អនាថបិណ្ឌិក​គហបតិ​ឆ្លើយ​ថា​ ​ម្នាល​គហបតិ​ ​កុំ​ចុះ​ ​ខ្ញុំ​មាន​វត្ថុ​សម្រាប់​ចាយវាយ​ ​ធ្វើ​ភត្ត​ ​ដើម្បី​សង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ហើយ​។​
 [​៣៦៣​]​ ​អ្នក​និគម​ក្រុង​រាជគ្រឹះ​ ​បានឮ​ដំណឹង​ច្បាស់​ថា​ ​អនាថបិណ្ឌិក​គហបតិ​ ​បាន​និមន្ត​ព្រះសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ដើម្បី​ភត្តកិច្ច​ក្នុង​ថ្ងៃស្អែក​។​ ​វេលា​នោះ​ ​អ្នក​និគម​ក្រុង​រាជគ្រឹះ​ ​និយាយ​ពាក្យ​នេះ​ ​ទៅ​នឹង​អនាថបិណ្ឌិក​គហបតិ​ថា​ ​បពិត្រ​គហបតិ​ ​ឮថា​ ​អ្នក​បាន​និមន្ត​ព្រះសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ដើម្បី​ភត្តកិច្ច​ក្នុង​ថ្ងៃស្អែក​ ​តែ​អ្នកជា​អាគន្តុកៈ​ ​នឹង​ធ្វើ​ភត្ត​ដើម្បី​ព្រះសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ដោយ​វត្ថុ​សម្រាប់​ចាយវាយ​ឯណា​ ​ម្នាល​គហបតិ​ ​ខ្ញុំ​ឲ្យ​វត្ថុ​សម្រាប់​ចាយវាយ​នោះ​ដល់​អ្នក​។
ថយ | ទំព័រទី ២៩៨ | បន្ទាប់