លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​និង​បាត្រ​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ទ្រង់​ពុទ្ធដំណើរ​ ​ទៅកាន់​លំនៅ​របស់​រាជ​គហ​សេដ្ឋី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែល​បុគ្គល​ក្រាល​ថ្វាយ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​។​ ​លំដាប់នោះ​ ​អនាថបិណ្ឌិក​គហបតិ​ ​បាន​អង្គាស​ថ្វាយ​ខាទនីយ​ភោជនីយាហារ​ដ៏​ឆ្ងាញ់​ពីសា​ ​ដោយដៃ​ខ្លួនឯង​ ​ចំពោះ​ព្រះភិក្ខុ​សង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​ត្រាតែ​ដល់​លោក​ប្រកែក​ ​លែង​ទទួល​ទៀត​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សោយ​ស្រេច​ ​លែង​លូក​ព្រះហស្ត​ទៅ​ក្នុង​បាត្រ​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​អនាថបិណ្ឌិក​គហបតិ​ ​លុះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏បាន​ក្រាបទូល​ពាក្យ​នេះ​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ព្រមទាំង​ភិក្ខុសង្ឃ​ ​ទទួល​និមន្ត​គង់​ចាំវស្សា​ ​ក្នុង​ក្រុង​សាវត្ថី​របស់ខ្ញុំ​ព្រះអង្គ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​គហបតិ​ ​ព្រះ​តថាគត​ទាំងឡាយ​ ​រមែង​ត្រេកអរ​ចំពោះ​ក្នុង​លំនៅ​ដ៏​ស្ងាត់​តែ​ម្យ៉ាង​។​ ​អនាថបិណ្ឌិក​គហបតិ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ដឹង​ច្បាស់​ហើយ​ ​បពិត្រ​ព្រះ​សុគត​ ​ខ្ញុំ​ព្រះអង្គ​ដឹង​ច្បាស់​ហើយ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពន្យល់​អនាថបិណ្ឌិក​គហបតិ​ ​ឲ្យ​ឃើញ​ព្រម​ ​ឲ្យ​កាន់​យក​ព្រម​ ​ឲ្យ​ឧស្សាហ៍​ព្រម​ ​ឲ្យ​រីករាយ​ព្រម​ ​ដោយ​ធម្មី​កថា​ ​ហើយ​ព្រះអង្គ​ ​ក្រោក​ចាក​អាសនៈ​ ​ទ្រង់​ពុទ្ធដំណើរ​ចៀសចេញ​ទៅ​។​
ថយ | ទំព័រទី ៣០០ | បន្ទាប់