លោក​ដ៏​មាន​អាយុ​ ​ចូរ​រលឹក​មើលចុះ​ ​លោក​ជា​អ្នក​ត្រូវអាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ហើយ​។​ ​គ​គ្គ​ភិក្ខុ​នោះ​ ​ឆ្លើយ​យ៉ាងនេះ​ថា​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ ​ខ្ញុំ​ជា​ភិក្ខុ​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ប្រែប្រួល​ ​កាលដែល​ខ្ញុំ​កំពុង​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ ​ប្រែប្រួល​នោះ​ ​បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ល្មើស​ ​នូវ​កិច្ច​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​ ​ខ្ញុំ​រលឹក​មិនឃើញ​ ​នូវ​អំពើនោះ​ថា​ ​អំពើ​នេះ​ ​អាត្មាអញ​ ​បាន​ធ្វើ​ហើយ​ ​ដោយ​សេចក្តី​វង្វេង​។​ ​ឯ​ភិក្ខុ​ទាំងឡាយ​ ​ក៏​នៅតែ​ពោល​ចោទ​គ​គ្គ​ភិក្ខុ​នោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​លោក​ដ៏​មាន​អាយុ​ ​ចូរ​រលឹក​មើលចុះ​ ​លោក​ជា​អ្នក​ត្រូវអាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ហើយ​។​ ​ឥឡូវ​ ​គ​គ្គ​ភិក្ខុ​នោះ​ ​បាត់​វង្វេង​ហើយ​ ​មក​សូម​អ​មូឡ្ហ​វិន័យ​នឹង​សង្ឃ​។​ ​បើ​ការ​សូម​អ​មូឡ្ហ​វិន័យ​ ​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​ដល់​គ​គ្គ​ភិក្ខុ​ ​ជា​អ្នក​បាត់​វង្វេង​ហើយ​ចុះ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​គ​គ្គ​ភិក្ខុ​នេះ​ ​ជា​ភិក្ខុ​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ប្រែប្រួល​ ​កាលដែល​លោក​កំពុង​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ប្រែប្រួល​ ​បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ល្មើស​ ​នូវ​កិច្ច​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​។​ ​ឯ​ភិក្ខុ​ទាំងឡាយ​ ​ក៏​ចោទ​គ​គ្គ​ភិក្ខុ​ ​ដោយ​អាបត្តិ​ ​ព្រោះតែ​លោក​ជា​ភិក្ខុ​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ ​ប្រែប្រួល​ ​បាន​ប្រព្រឹត្ត​អនាចារ​ថា​ ​
ថយ | ទំព័រទី ៣១ | បន្ទាប់