កា្រប​បង្គំ​ទូល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ភិក្ខុ​ណា​បាន​វិជ្ជា៣​ ​ភិក្ខុ​នោះ​ ​ទើប​គួរ​ទទួល​អាសនៈ​ប្រសើរ​ ​ទឹក​ប្រសើរ​ ​និង​ដុំ​បាយ​ប្រសើរ​បាន​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​កា្រប​បង្គំ​ទូល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ភិក្ខុ​ណា​បាន​អភិញ្ញា៦​ ​ភិក្ខុ​នោះ​ ​ទើប​គួរ​ទទួល​អាសនៈ​ប្រសើរ​ ​ទឹក​ប្រសើរ​ ​និង​ដុំ​បាយ​ប្រសើរ​បាន​។​ ​
 [​៣៧២​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ ​(​នេះ​)​ ​ធ្លាប់​មាន​មក​ហើយ​ ​នៅ​ខាង​ហិមវន្តប្បទេស​ ​មាន​ដើម​ជ្រៃធំ១ដើម​។​ ​សត្វ៣តួ​ ​គឺ​ ​ទទា១​ ​ស្វា១​ ​ដំរី១​ ​ជា​សំឡាញ់​គ្នា​ ​តែង​នៅ​អាស្រ័យ​នឹង​ដើម​ជ្រៃធំ​នោះ​។​ ​សត្វ​ទាំងនោះ​ ​មិន​គោរព​ ​មិន​កោតក្រែង​ ​មិន​ប្រព្រឹត្ត​ស្មោះស្មើ​ទៅវិញទៅមក​រកគ្នា​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ជា​សម្លាញ់​នឹងគ្នា​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ថា​ ​
ថយ | ទំព័រទី ៣១១ | បន្ទាប់