បុគ្គល​ដែល​ភិក្ខុ​មិន​ត្រូវ​សំពះ​ ​មាន១០ចំពូក​ ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វន្ទិ​យ​បុគ្គល​ ​(​បុគ្គល​ដែល​ភិក្ខុ​ត្រូវ​សំពះ​)​ ​នេះ​ ​មាន៣ពួក​ ​គឺ​ភិក្ខុ​ដែល​បាន​ឧបសម្បទា​ក្រោយ​ ​ត្រូវ​សំពះ​ភិក្ខុ​ដែល​បាន​ឧបសម្បទា​មុន១​ ​ត្រូវ​សំពះ​ភិក្ខុ​ចាស់​ជាង​ ​ដែល​មាន​សំវាស​ផ្សេងគ្នា​ ​ជា​ធម្ម​វាទី១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ថ្វាយបង្គំ​ព្រះ​តថាគត​អរហន្ត​សម្មាសម្ពុទ្ធ​ ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណៈ​ ​និង​ព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​ដែល​ភិក្ខុ​ត្រូវ​សំពះ​ ​មាន៣ចំពូក​ ​ដូច្នេះ​ឯង​។​
 [​៣៧៥​]​ ​សម័យ​នោះ​ឯង​ ​មនុស្ស​ទាំងឡាយ​ ​តាក់តែង​មណ្ឌប​ ​តាក់តែង​កម្រាល​ ​តាក់តែង​ទី​ឱកាស​ចំពោះ​សង្ឃ​។​ ​ភិក្ខុ​ទាំងឡាយ​ជា​សិស្សរបស់​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​គិត​គ្នា​ថា​ ​វត្ថុជា​របស់​សង្ឃ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​អនុញ្ញាត​ ​ទៅតាម​លំដាប់​ចាស់​ខ្ចី​ពិតមែនហើយ​ ​តែ​វត្ថុ​ដែលគេ​ធ្វើ​ឧទ្ទិស​ ​(​ដល់​សង្ឃ​)​ ​ព្រះមានព្រះភាគ​ ​មិនទាន់​ទ្រង់​អនុញ្ញាត​នៅឡើយ​ ​(​លុះ​គិត​ដូច្នោះ​ហើយ​)​ ​ក៏​នាំគ្នា​ដើរ​ជែង​ទៅ​ពី​ខាង​មុ​ខៗ​សង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ហើយ​ហួងហែង​មណ្ឌប​ ​ហួងហែង​កម្រាល​ ​ហួងហែង​ទី​ឱកាស​ថា​ ​ទីនេះ​សម្រាប់​ឧបជ្ឈាយ៍​របស់​ពួក​យើង​ ​ទីនេះ​សម្រាប់​អាចារ្យ​របស់​ពួក​យើង​ ​ទីនេះ​សម្រាប់​ពួក​យើង​។​ ​លំដាប់នោះ​ ​ព្រះ​សារីបុត្ត​មាន​អាយុ​
ថយ | ទំព័រទី ៣១៥ | បន្ទាប់