​[​១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ឲ្យ​អ​មូឡ្ហ​វិន័យ​នេះ​ ​ដែល​មិន​ប្រកបដោយ​ធម៌​ ​មាន៣យ៉ាង​ ​ដែល​ប្រកបដោយ​ធម៌​ ​មាន៣យ៉ាង​។​ ​ការ​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​មិន​ប្រកបដោយ​ធម៌​ ​មាន៣យ៉ាង​ ​(​នោះ​)​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវអាបត្តិ​ហើយ​។​ ​សង្ឃ​ក្តី​ ​ភិក្ខុ​ច្រើន​រូប​ក្តី​ ​បុគ្គល​មួយ​រូប​ក្តី​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​លោក​ដ៏​មាន​អាយុ​ ​ចូរ​រលឹក​មើលចុះ​ ​លោក​ត្រូវអាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ហើយ​។​ ​ភិក្ខុ​នោះ​ ​កាល​រលឹក​ឃើញ​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​ជា​អ្នក​ត្រូវអាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ ​ខ្ញុំ​រលឹក​មិនឃើញ​ទេ​។​ ​សង្ឃ​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​ដល់​ភិក្ខុ​នោះ​។​ ​ការ​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​(​យ៉ាងនេះ​)​ ​ឈ្មោះថា​ ​មិន​ប្រកបដោយ​ធម៌​។​
 ​[​១៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវអាបត្តិ​ហើយ​។​ ​សង្ឃ​ក្តី​ ​ភិក្ខុ​ច្រើន​រូប​ក្តី​ ​បុគ្គល១រូប​ក្តី​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​លោក​ដ៏​មាន​អាយុ​ ​ចូរ​រលឹក​មើលចុះ​ ​លោក​ត្រូវអាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ហើយ​។​ ​កាល​ភិក្ខុ​នោះ​ ​រលឹក​ឃើញ​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​រលឹក​ឃើញ​ដែរ​ ​តែ​ដូចជា​យល់សប្តិ​។​ ​សង្ឃ​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​ដល់​ភិក្ខុ​នោះ​។​ ​ការ​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​(​យ៉ាងនេះ​)​ ​ឈ្មោះថា​ ​មិន​ប្រកបដោយ​ធម៌​។​
ថយ | ទំព័រទី ៣៣ | បន្ទាប់