នៃ​បរិវេណ​។​ ​ពួក​ភិក្ខុ​ ​ក៏​ប្រគល់ឲ្យ​តាម​កំណត់​នៃ​បរិវេណ​ ​បរិវេណ​ ​ក៏​សល់​នៅ​ច្រើន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អ​នុញ្ញា​ត​ឲ្យ​ៗ​ ​នូវ​បរិវេណ​ ​តាម​ចំណែក​ជាលំដាប់​ទៅចុះ​ ​កាលបើ​ចំណែក​នៃ​បរិវេណ​តាមលំដាប់​ ​ពួក​ភិក្ខុ​បាន​ទទួលយក​ហើយ​ ​ទើប​មាន​ភិក្ខុ​ឯទៀត​មកដល់​ ​(​តែបើ​ភិក្ខុ​នោះ​)​ ​មិន​ត្រូវការ​ ​មិន​ត្រូវឲ្យ​ទេ​។​
​[​៣៩០​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ប្រគល់​សេនាសនៈ​ ​ដល់​ភិក្ខុ​ដែល​ឋិតនៅ​ក្នុង​ទី​ក្រៅ​សីមា​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ប្រគល់​សេនាសនៈ​ ​ដល់​ភិក្ខុ​ដែល​ឋិតនៅ​ក្នុង​ទី​ក្រៅ​សីមា​ទេ​ ​ភិក្ខុ​ណា​ប្រគល់ឲ្យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៣៩១​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ទទួលយក​សេនាសនៈ​(​១​)​ ​ហើយ​ឃាត់ខាំង​ទុក​គ្រប់​កាល​(​២​)​ ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ទទួលយក​សេនាសនៈ​ ​ហើយ​ឃាត់ខាំង​ទុក​គ្រប់​កាល​ទេ​ ​ភិក្ខុ​ណា​ឃាត់ខាំង​ទុក​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ឃាត់ខាំង​បានតែ​ត្រឹម៣ខែ​ ​ក្នុង​វស្សានរដូវ​ ​(​ប៉ុណ្ណោះ​)​ ​មិន​ឲ្យ​ឃាត់ខាំង​គ្រប់​រដូវ​ទេ​។​
​(​១​)​ ​(​អដ្ឋកថា​)​ ​ទទួលយក​សេនាសនៈ​ក្នុង​ថ្ងៃ​ជិត​ចូលវស្សា​។​ ​(​២​)​ ​អស់​វស្សានរដូវ៤ខែ​
ថយ | ទំព័រទី ៣៣០ | បន្ទាប់