[​៣៩៨​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​នឹង​ការ​អង្គុយ​លើ​អាសនៈ​វែង​ជាមួយនឹង​ភិក្ខុ​ដែល​មាន​អាសនៈ​មិន​ស្មើគ្នា​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​អង្គុយ​លើ​អាសនៈ​វែង​ជាមួយនឹង​ភិក្ខុ​ ​ដែល​មាន​អាសនៈ​មិន​ស្មើគ្នា​បាន​ ​វៀរលែងតែ​មនុស្ស​ខ្ទើយ​ ​មាតុគ្រាម​ ​និង​មនុស្ស​មាន​ភេទ​ពីរ​។​
 [​៣៩៩​]​ ​គ្រានោះ​ ​ភិក្ខុ​ទាំងឡាយ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អាសនៈ​វែង​ ​តើមាន​ទីបំផុត​ត្រឹមណា​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​អាសនៈ​វែង​ ​ដែល​មាន​ទីបំផុត​ល្មម​ភិក្ខុ៣រូប​ ​(​អង្គុយ​បាន​)​។​
 [​៤០០​]​ ​សម័យ​នោះ​ឯង​ ​នាងវិសាខា​ ​ជា​មិគា​រមាតា​ ​ចង់​ឲ្យ​ជាង​ធ្វើ​បា្រ​សាទ​ ​ប្រកបដោយ​របៀង​ឈ្មោះ​ ​ហត្ថិ​ន​ខ​កៈ​(​១​)​ ​បំរុង​ប្រគេន​ព្រះសង្ឃ​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះមានព្រះភាគ​ ​បាន​ទ្រង់​អនុញ្ញាត​ការប្រើ​ប្រាស់​ប្រាសាទ​ហើយ​ឬ​ ​ៗ​មិនទាន់​បាន​ទ្រង់​អនុញ្ញាត​ទេ​ហ្ន៎​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ការប្រើ​ប្រាស់​ប្រាសាទ​គ្រប់យ៉ាង​បាន​។​
​(​១​)​ ​ប្រែថា​ ​ប្រាសាទ​ ​តាំងនៅ​លើ​ពោងដំរី​
ថយ | ទំព័រទី ៣៣៦ | បន្ទាប់