ភិ​សី​ ​គឺ​ពូក១​ ​ពិម្ពោ​ហនៈ​ ​គឺ​ខ្នើយ១​ ​នេះ​ជា​វត្ថុ​មិន​គួរ​ចែក​ ​ជា​គំរប់​បី​ ​ទោះ​សង្ឃ​ក្តី​ ​គណៈ​ក្តី​ ​បុគ្គល​ក្តី​ ​ក៏​មិន​ត្រូវ​ចែក​ ​សូម្បី​ចែក​ហើយ​ ​ក៏​មិន​ឈ្មោះថា​ចែក​ ​ភិក្ខុ​ណា​ចែក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​លោហកុម្ភី​ ​គឺ​ឆ្នាំង​ដែល​ធ្វើ​ពី​លោហជាតិ១​ ​លោហ​ភាណ​កៈ​ ​គឺ​ខ្ទះ​លោហៈ១​ ​លោហ​វារ​កៈ​ ​គឺ​ក្អម​លោហៈ១​ ​លោហ​ក​ដា​ហៈ​ ​គឺ​ផើង​លោហៈ១​ ​វាសី​ ​គឺ​កាំបិត១​ ​ផ​រសុ​ ​គឺ​ពូថៅ១​ ​កុ​ឋា​រី​ ​គឺ​ដឹង​ចាំង១​ ​កុទ្ទា​លៈ​ ​គឺ​ចប១​ ​និ​ខាទ​នៈ​ ​គឺ​ពន្លាក១​ ​នេះ​ជា​វត្ថុ​មិន​គួរ​ចែក​ ​ជា​គំរប់៤​ ​ទោះ​សង្ឃ​ក្តី​ ​គណៈ​ក្តី​ ​បុគ្គល​ក្តី​ ​ក៏​មិន​ត្រូវ​ចែក​ ​សូម្បី​ចែក​ហើយ​ ​ក៏​មិន​ឈ្មោះថា​ចែក​ ​ភិក្ខុ​ណា​ចែក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​វល្លី​ ​គឺ​វល្លិ១​ ​វេឡុ​ ​គឺ​ឫស្សី១​ ​មុ​ញ្ជៈ​ ​គឺ​ស្មៅ​ដំណេក​ទន្សាយ១​ ​បព្វ​ជៈ​ ​គឺ​ស្មៅ​យ៉ា​ផ្លង១​ ​តិ​ណៈ​ ​គឺ​ស្មៅ​ធម្មតា១​ ​មត្តិកា​ ​គឺ​ដីស្អិត១​ ​ទារុ​ភណ្ឌៈ​ ​គឺ​គ្រឿង​ឈើ១​ ​មត្តិកា​ភណ្ឌៈ​ ​គឺ​គ្រឿង​ធ្វើ​ពី​ដី១​ ​នេះ​ជា​វត្ថុ​មិន​គួរ​ចែក​ ​ជា​គំរប់៥​ ​ទោះ​សង្ឃ​ក្តី​ ​គណៈ​ក្តី​ ​បុគ្គល​ក្តី​ ​ក៏​មិន​ត្រូវ​ចែក​ ​សូម្បី​ចែក​ហើយ​ ​ក៏​មិន​ឈ្មោះថា​ចែក​ ​ភិក្ខុ​ណា​ចែក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ទាំង៥ពួក​នេះឯង​ ​ជា​វត្ថុ​មិន​គួរ​ចែក​ ​ទោះ​សង្ឃ​ក្តី​ ​គណៈ​ក្តី​ ​បុគ្គល​ក្តី​ ​ក៏​មិន​ត្រូវ​ចែក​ ​សូម្បី​ចែក​ហើយ​ ​ក៏​មិន​ឈ្មោះថា​ចែក​ឡើយ​ ​ភិក្ខុ​ណា​ចែក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​
 [​៤០៤​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កិ​ដា​គិរិ​ជនបទ​ ​តាម​សមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ ​ហើយ​យាង​ទៅកាន់​ចារិក​ ​ក្នុង​ដែន​អា​ឡ​វី​
ថយ | ទំព័រទី ៣៤៥ | បន្ទាប់