ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​ទុកដាក់​ដុំដី​ ​ឬ​ដុំ​បាយអ​ ​មិន​ត្រូវឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​លាប​ជញ្ជាំង​ ​មិន​ត្រូវឲ្យ​នវកម្ម​ ​ដោយ​គ្រាន់តែ​ដំ​កល់​ទ្វារ​ ​មិន​ត្រូវឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​ធ្វើស​សរ​មេទ្វារ​ ​មិន​ត្រូវឲ្យ​នវកម្ម​ ​ដោយ​គ្រាន់តែ​ធ្វើ​បង្អួច​ ​មិន​ត្រូវឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​លាប​ឲ្យ​មាន​ពណ៌ស​ ​មិន​ត្រូវឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​លាប​ឲ្យ​មាន​ពណ៌ខ្មៅ​ ​មិន​ត្រូវឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​ធ្វើ​បរិកម្ម​ដោយ​ជ័រ​រង្គ​ ​មិន​ត្រូវឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​ប្រក់ព្រំ​ ​មិន​ត្រូវឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​ចងទុក​ ​មិន​ត្រូវឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​បិទបាំង​ទីអាស្រ័យ​នៅ​ ​នៃ​សត្វ​ពា្រប​ ​មិន​ត្រូវឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​ជួសជុល​ ​ត្រង់កន្លែង​ដែល​ដាច់​ ​និង​ធ្លុះ​ ​មិន​ត្រូវឲ្យ​នវកម្ម​ដោយ​គ្រាន់តែ​ប្រោះព្រំ​ ​មិន​ត្រូវឲ្យ​នវកម្ម​អស់២០ឆ្នាំ​ ​មិន​ត្រូវឲ្យ​នវកម្ម​អស់៣០ឆ្នាំ​ ​មិន​ត្រូវឲ្យ​នវកម្ម​អស់១ជីវិត​ ​មិន​ត្រូវឲ្យ​នវកម្ម​អស់​ ​ចំពោះ​វិហារ​ដែល​ធ្វើ​ស្រេចហើយ​ ​ដែល​ខ្លួន​បាន​អបលោក​ឲ្យ​ ​ក្នុង​កាល​មាន​ផ្សែង​ ​ភិក្ខុ​ណា​ឲ្យ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ឲ្យ​នវកម្ម​ ​ចំពោះតែ​វិហារ​ ​ដែល​មិនទាន់​ធ្វើ​ ​ឬ​ធ្វើមិនទាន់​ហើយ​ ​(​បើ​)​ ​វិហារ​តូច​ ​ឲ្យ​ត្រួតមើល​ការងារ​ហើយ​ ​សឹម​ឲ្យ​នវកម្ម​អស់​ត្រឹម៦ឆ្នាំ​ ​ឬ៥ឆ្នាំ​
ថយ | ទំព័រទី ៣៤៨ | បន្ទាប់